កំពង់ស្ពឺៈ លោកអធិការរងស្រុកថ្ពង បានប្រាប់Post Newsថា គិតត្រឹមម៉ោង១២ថ្ងៃត្រង់ទី១៥ មេសានេះ នៅតំបន់ទេសចរណ៍ទឹកធ្លាក់ (ជ្រាវ) ស្ថិតក្នុងភូមិទឹកចេញ ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ មានភ្ញៀវមកលេងកម្សាន្ត ប្រហែល៣០០០នាក់ ចំណែកវត្តមានភ្ញៀវបរទេសមិនបានមកចូលលេងកម្សាន្តនោះទេ។
ក្នុងនោះដែរ មានរថយន្តធំចំនួន៤៥គ្រឿង, រថយន្ថធុនតូច ៧០គ្រឿង ,ម៉ូតូចំនួន ៨០០គ្រឿង។ ចំណែកសភាពការណ៍បទល្មើសផ្សេងៗ មិនមានអ្វីកើតឡើងនោះទេ ៕
មតិយោបល់