ព័ត៌មានកីឡា

Wembley នឹងក្លាយជាពហុកីឡារដ្ឋានរបស់ Spurs នៅរដូវកាលក្រោយ

ក្រុម Tottenham Hotspur បានជោគជ័យនៅក្នុងការស្នើសុំ សហព័ន្ធកីឡាបាល់ទាត់របស់អង់គ្លេស ដើម្បីខ្ចីកីឡារដ្ឋាន Wembley ជំនួស White Hart Lend នៅរដូវកាលក្រោយ។

ក្រោយពីបញ្ចប់រដូវកាលនេះ កីឡារដ្ឋាន White Hart Lend របស់ក្រុម Tottenham Hotspur នឹងត្រូវជួសជុលឡើងវិញ បន្ទាប់ពីការដាក់ឲ្យដំណើរការរយៈពេល ១១៨ឆ្នាំកន្លងមក។ ដោយហេតុនេះហើយ នៅរដូវកាលក្រោយនេះ Tottenham នឹងប្រើប្រាស់កីឡារដ្ឋាន Wembley ជាកីឡារដ្ឋានផ្ទាល់ខ្លួនបណ្តោះអាសន្នសិន។

Wembley អាចផ្ទុកអ្នកទស្សនាបានប្រមាណ ៩០០០០ម៉ឺននាក់ ដែលវាផ្តល់លក្ខណៈល្អប្រសើរសម្រាប់ Tottenhamនៅរដូវកាលក្រោយនេះ។ សម្រាប់ White Hart Lend ដែលត្រូវសាងសង់រយៈពេល១ឆ្នាំពេញនោះ នឹងអាចបង្កើនកន្លែងអង្គុយរហូតដល់ទៅ ៦១០០០នាក់ ដែលនឹងចាប់ដាក់ដំណើរការឡើងវិញនៅរដូវកាល ២០១៨-២០១៩៕

មតិយោបល់