ព័ត៌មានកីឡា

Bayern Munich មិនទាន់សុវត្ថិភាព

ស្របពេលដែលការប្រកួត ពានរង្វាន់ Budesliga មិនទាន់ដល់ពេលបញ្ចប់ ក្រុមកំពូលតារាង Bayern Munich មិនទាន់សប្បាយចិត្តនៅឡើយទេ។

មកទល់នឹងពេលនេះ Bayern Munich កំពុងតែគ្រប់គ្រងតំណែងកំពូលតារាង ចាប់តាំងពីដើមរដូវកាលមកទល់នឹងពេលនេះ។ ថ្វីបើ Bayern Munich គ្រប់គ្រងតំណែងកំពូលតារាងមែន តែBayern Munich មានត្រឹម៨ពិន្ទុប៉ុណ្ណោះលើក្រុមលេខ២ក្នុងតារាង RasenBallsport ដែលជាក្រុមចំណូលថ្មី ស្របពេលដែលការប្រកួតនៅសល់ជិត១០ប្រកួតទៀត។

ជាងនេះទៅទៀត Bayern Munich នឹងត្រូវជាប់ដៃប្រកួត Champion League ជើងទី២ ជាមួយនឹងករុមយក្សអេស្ប៉ាញ Real Madrid នៅសប្តាហ៍នេះទៀត ជាហេតុនាំឲ្យ Bayern Munich ត្រូវប្រឹងប្រែងយ៉ាងខ្លាំង។ បើ Bayern Munich ចង់ការពារតំណែងជើងឯកក្នុងលីគបន្តទៀត Bayern Munich ត្រូវពង្រឹងសមត្ថភាពប្រយុទ្ធ របស់ពួកគេឲ្យកាន់តែខ្លាំងបន្ថែមទៀត៕

មតិយោបល់