ព័ត៌មានកីឡា

ព្រលានយន្ដហោះមួយ ត្រូវបានកែឈ្មោះដាក់ថា Cristiano Ronaldo AirPort

បន្ទាប់ពីជួយព័រទុយហ្គាល់លើកពាន Euro 2016 កីឡាករ Cristiano Ronaldo ត្រូវបានប្រជាជនព័រទុយហ្គាល់កោតសរសើរជាខ្លាំង។ ខណៈដែលនៅទីក្រុង Madeira ស្រុកកំណើតរបស់គេវិញ បានដូរឈ្មោះព្រលានយន្ដហោះនៅទីនោះ ដាក់ជាព្រលានយន្ដហោះ Cristiano Ronaldo AirPort ថែមទៀតផង។

លោក Miquel Albuquerque ប្រធានាធិបតីនៃទីក្រុង Madeira បានចេញមកអះអាងថារឿងនេះគឺជារឿងពិតមែន ដោយលោកបានផ្លាស់ប្ដូរឈ្មោះព្រលានយន្ដហោះនេះ ដើម្បីជាការថ្លែងអំណរគុណដល់ Ronaldo ដែលបានជួយប្រទេសជាតិ បង្កើតជាប្រវត្តិសាស្ត្រថ្មីមួយ។488313មិនត្រឹមតែព្រលានយន្ដហោះមួយនេះទេ ដែលត្រូវប្ដូរឈ្មោះនេះ សូម្បីតែសណ្ឋាគារមួយនៅទីក្រុង Madeira ក៏ត្រូវបានប្ដូរឈ្មោះដែរ ដោយដាក់ជា Hotel Pestana CR7 ដើម្បីជាការចង់ចាំមួយផងដែរ៕

Barajas_overview1 Euro-2016-Final-Portugal-v-France

មតិយោបល់