ព័ត៌មានកីឡា

សុក វាសនា៖ ក្រុមដែលឡើងមកថ្មីមិនអាចមើលស្រាលបានទេ

លោក សុក វាសនា ដែលជាគ្រូបង្វឹកក្រុមបាល់ទាត់អាសុីអឺរ៉ុប យូណាយធីត បាននិយាយអំពីក្លិបដែលទើបលើងមកលីគកំពូលនៅរដូវកាល ២០១៨នេះ មាន វិសាខា នឹង សូលទីឡូអង្គរ ថាមិនអាចមើលស្រាលបានឡើយបើទោះជាទើបបង្កើត បាន ១ឆ្នាំ ក៏ដោយ។

ក្រោយ អាសុីអឺរ៉ុប ចាញ់ បឹងកេត ០ទល់៣ ក្នុងជំនួបមិត្តភាពធ្វើតេស្តកីឡាករ លោក សុក វាសនា បាននិយាយថា៖ «បើក្លិប សូលទីឡូអង្គរ យើងអាចប្រៀបធៀបថាប្រហាក់ប្រហែលនឹងអាសុីអឺរ៉ុប ដែរ ព្រោះកីឡាករភាគច្រើនមកពី វេស្ទើនភ្នំពេញ នឹងកីឡាករចាស់ៗរបស់គេ តែចំពោះ វិសាខា ជាក្រុមមួយដែលរៀបចំបានល្អ ដូច្នេះយើងមិនអាចមើលរំលងបានទេ គឺអាចនិយាយថាលើយើង ព្រោះបាននាំចូលកីឡាករល្អៗ ជាច្រើនទំាងបរទេស នឹងខ្មែរ។ តែទោះជាយ៉ាងណាយើងមិនអាចបន្ទាបខ្លួនពេកទេ»។

សូមរំលឹកថា វិសាខា បានប្រមូតឡើងមកបន្ទាប់ពីក្លាយជាជើងឯកលីគលំដាប់ទី២ ខណៈដែល សូលទីឡូអង្គរ ជាក្រុមលេខ៤ តែបានឡើងមកលេងនៅលីគកំពូល ដោយសារតែពីរក្រុមដែលនៅលើ យុវជនក្រសួងការពារជាតិ(លេខ៣) ទាល់តែឈុតធំធ្លាក់ នឹង យុវជនសាលាបាល់ទាត់ជាតិបាទី(លេខ២) គ្រាន់តែលេងដកស្រង់បទពិសោធន៍ប៉ុណ្ណោះ៕

មតិយោបល់