ខ្សែប្រយុទ្ធលំដាប់កំពូលរបស់ Real Madrid កីឡាករ Cristiano Ronaldo បានបដិសេធ មិនបន្តកុងត្រាថ្មី ជាមួយស្តេចស Real Madrid ឡើយ ខណៈកុងត្រារបស់តារាស៊ុតរូបនេះ នៅមិនដល់ ៣ឆ្នាំទៀតឡើយ។
បើតាមការចុះផ្សាយរបស់ Diario Gol ក្នុងប្រទេសអេស្ប៉ាញ បានឲ្យដឹងថា Ronaldo មិនបន្តកុងត្រាថ្មី បន្ថែមជាមួយក្រុម Real Madrid ឡើយ។ ជាការពិតណាស់ Ronaldo ហាក់ដូចជាចង់ចាកចេញពីក្រុម Real Madrid ហើយ ព្រោះថា ក្រុមយក្សអេស្ប៉ាញមួយនេះ កំពុងតែត្រៀមនាំយកកីឡាករឆ្នើមៗ ជាច្រើនរូបដើម្បី មកពង្រឹងក្លិប នៅពេលខាងមុខនេះ។ យ៉ាងណាវិញ ការនាំចូលកីឡាករថ្មីនេះដែរ វាអាចធ្វើឲ្យប៉ះពាល់ ដល់អនាគត់របស់ Cristiano Ronaldo ដែលកំពុងតែលេងធ្លាក់ទម្រង់យ៉ាងខ្លាំងនោះ។
ម្យ៉ាងវិញទៀតនោះ ប្រសិនបើ Ronaldo ចាកចេញពី Real Madrid មែននោះ មិនខ្វះក្រុមចាំទទួលយកឡើយ ដូចជា បីសាចក្រហម Manchester United និងក្រុមសេដ្ឋីបារាំង Paris Saint Germain ។ ក៍ប៉ុន្តែ Real Madrid ហាក់ដូចជាមិនចង់ បាត់បង់ Ronaldo ឡើយ ថ្វីបើកីឡាកររូបនេះ លេងធ្លាក់ទម្រង់ក្តី តែ Ronaldo នៅតែជាសំណព្វចិត្ត របស់អ្នកគាំទ្រ Real Madrid ដដែល ព្រោះថា ២រដូវកាលចុងក្រោយនេះ Ronaldo បានជួយ Real Madrid ច្រើនណាស់ ក្នុងការឈ្នះពាន Champion League ២ឆ្នាំជាប់គ្នា និង Laliga រដូវកាលមុននេះ។
ដូច្នេះហើយ ការបដិសេធ មិនបន្តកុងត្រាថ្មី ជាមួយ Real Madrid គឺជាក្តីកង្វល់មួយ សម្រាប់ក្លិបអេស្ប៉ាញមួយនេះ ខណៈក្រុមផ្សេងៗ បែរជារឿងល្អទៅវិញ។



មតិយោបល់