នៅព្រឹកថ្ងៃច័ន្ទ ទី១៧ អ្នកគាំទ្រម្នាក់នៅប្រទេសអាហ្សង់ទីន បានធ្លាក់ពីលើពហុកីឡដ្ឋានហើយយកទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះបន្ទាន់ ហើយត្រូវបានស្លាប់នៅ២ម៉ោងបន្ទាប់។
អ្នកគាំទ្រម្នាក់ឈ្មោះ Emanuel Balbo វ័យ ២២ឆ្នាំ បានធ្លាក់ពីពហុកីឡដ្ឋានកំពស់ប្រមាណជា ៥ ម៉ែត្រនៅអំឡុងការប្រកួតរវាង Belgrano ជាមួយនឹងTalleras។
បន្ទាប់ពីមានឧបទ្ទវហេតុនេះកើតឡើង ក្រុមសង្គ្រោះបន្ទាន់នៅទីនោះបាននាំ Balbo ទៅកាន់មន្ទីរពេទ្យភ្លាមៗ តែប្រមាណជា២ម៉ោងក្រោយមក Emanuel Balbo បានស្លាប់ភ្លាមៗ។
យ៉ាងណាវិញនោះដែរ ចំពោះហេតុការណ៍នៃការធ្លាក់មនុស្សស្លាប់នេះ វាបានក្លាយជាហេតុការណ៍ទីពីរ ដែលមានមនុស្សស្លាប់ ស្របពេលអំពើហិង្សាកាលពីឆ្នាំ២០១៣ បានសម្លាប់មនុស្សអស់ ១៣នាក់៕
មតិយោបល់