ព័ត៌មានកីឡា

Zlatan ស៊ុតហែតទ្រីកអោយ Man UTD ឈ្នះ Saint-Etienne យប់មិញ កើនបានកំណត់ត្រាថ្មីមួយទៀត

Zlatan Ibrahimovic ខ្សែប្រយុទ្ធវ័យ៣៥ឆ្នាំរបស់ក្លឹប Manchester United បានស៊ុត Hat-trick ឲ្យក្រុមបិសាចក្រហមបំបាក់ក្រុមមកពីបារាំង Saint-Etienne ៣-០ ក្នុងជំនួបជើងទី១ វគ្គ៣២ក្រុម ពានរង្វាន់ UEFA Europa League កាលពីយប់មិញ។

គ្រាប់បាល់ដ៏ស្អាតនិងជួយឲ្យក្រុមក្តោប៣គ្រាប់ក្នុងដៃនេះ ជាការរក Hat-trick ( ស៊ុតបាន៣គ្រាប់ ) លើកដំបូងឲ្យក្រុម Man UTD និងក្រុមទី៥ដែលគេធ្វើបាន ក្នុងចំណោមនោះមាន ជម្រើសជាតិស្វ៊ីស Paris Saint-Germain A.C. Milan និង Juventus ។

ជើងទី២ បិសាចក្រហម នឹងវិលទៅទឹកដីបារាំង នាថ្ងៃពុធ ទី២២ ខែកុម្ភ:សប្តាហ៍ក្រោយ បន្ទាប់ពីប៉ះ Blackburn Rovers នៅ FA Cup ជុំទី៥ នៅថ្ងៃអាទិត្យចុងសប្តាហ៍នេះ។

មតិយោបល់