កណ្តាល: តាមសេចក្តីរាយការណ៍បានឲ្យដឹងថា កាលពីវេលាម៉ោង ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូ ។
ដែលហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ២រសៀល ត្រង់ចំណុចលើកំណាត់ផ្លូវជាតិលេខ ២ ចន្លោះគីឡូម៉ែត្រលេខ ២៦ និង ២៧ ភូមិព្រែកអង្គុញ ឃុំសៀមរាប ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។ បង្កឡើងដោយម៉ូតូ Duk ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FY-3318 អ្នកបើកបរឈ្មោះ ហ៊ួ លឹមហួត ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរសិស្សរស់នៅភូមិបុណ្ណា ឃំុព្រះពុទ្ធ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល (រងរបួសធ្ងន់បាក់ជើង និងបាក់ដៃ) មកដល់ ចំណុចកើតហេតុខាងលើបានបត់ឆ្វេងឆ្លងផ្លូវមុខរថយន្តខ្វះកាប្រុងប្រយ័ត្ន បណ្តាលឲ្យរថយន្តបុកតែម្តង ។
ចំណែកភាគីរថយន្ត ប្រភេទហុីយ៉ាន់ដាយ ពាក់ស្លាកលេខ 2A-2425 កំពង់ស្ពឺ អ្នកបើកបររត់គេចខ្លួនបាត់ ។
បច្ចុប្បន្ន ជនរងគ្រោះបព្ចាូនទៅមន្ទីរពេទ្យភ្នំពេញ រីឯវត្ថុតាងរថយន្ត និងម៉ូតូរក្សាទុកនៅអធិការដ្ឋានស្រុកកណ្តាលស្ទឹងដើម្បីរង់ចាំការដោះស្រាយនៅពេលក្រោយ ៕
មតិយោបល់