Post News Media ព័ត៌មានកីឡា ការពារជាតិ ទទ...

ការពារជាតិ ទទួលស្វាយរៀងល្ងាចនេះ

ក្រុមបាល់ទាត់ក្រសួងការពារជាតិ និងបើកទ្វារកីឡារដ្ឋានរបស់ខ្លួន ទទួលក្រុមជើងខ្លាំង ព្រះខ័នរាជ្យស្វាយរៀង នាវេលាម៉ោង ៦ល្ងាចនេះ។

ក្រុមប្រជែងកំពូលតារាង នៃពានរង្វាន់ Metfone Cambodia League ក្រសួងការពារជាតិ និងព្រះខ័នរាជ្យស្វាយរៀង និងជួបប្រកួតគ្នានាស្តាតចាស់ ដើម្បីស្វែងរកក្រុមកំពូលតារាងប្រចាំសប្តាហ៍ទី៨នេះ។ ការពាជាតិ មិនទាន់ស្គាល់ពាក្យថា ចាញ់នៅឡើយទេ ដោយឆ្លងកាត់ ៧ប្រកួតកន្លងមក ឈ្នះ៥ និងស្មើ២​ មាន ១៧ពិន្ទុក្នុងដៃឈរនៅលេខរៀងទី២។

ចំណែកក្រុមព្រះខ័នរជ្យស្វាយរៀង ក៍មិនទាន់ពាក្យថាចាញ់នោះដែរ ឆ្លងកាត់ការប្រកួត ៧​ប្រកួតកន្លងមក ឈ្នះ៦​ស្មើ១ មាន១៩​ពិន្ទុ ឈរលើកំពូលតារាង។ ដូច្នេះហើយការប្រកួតយប់នេះ ប្រសិនបើក្រុមណាឈ្នះ ក្រុមនោះនឹងឡើងឈរលើកំពូលតារាងវិញម្តង តែបើស្មើវិញគឺ​ ស្វាយរៀងនៅតែឈរលើកំពូលតារាងដដែល។

ការពារជាតិ និងស្វាយរៀង នឹងប្រឹងប្រែងឲ្យអស់លទ្ធភាពរបស់ពួកគេ នៅល្ងាចនេះ ព្រោះក្រុមទាំង២ សុទ្ធសឹងចង់ឈ្នះពាននៅឆ្នាំនេះ៕