ព័ត៌មានសុខភាព

គេងមិនត្រូវទីតាំង បង្កឲ្យមានបញ្ហាជាច្រើនដល់ម្តាយ និងកូនក្នុងផ្ទៃ

នៅពេលដែលដឹងថាខ្លួនមានផ្ទៃពោះភ្លាម ស្ត្រីទាំងឡាយតែងតែ​មានការប្រុងប្រយ័ត្នគ្រប់​សកម្មភាព​ទាំងអស់ ព្រោះ​ខ្លាច​ប៉ះពាល់​ដល់​កូន​ក្នុង​ផ្ទៃ។ ក៏ប៉ុន្តែ ផលប៉ះពាល់មួយក្នុងចំណោម​ផលប៉ះពាល់ជាច្រើនដែលស្ត្រីមួយចំនួន​មិនទាន់ដឹង គឺទម្លាប់​នៃការគេង។

តាមរយៈគេហទំព័រ pregnancyvideo បានចុះផ្សាយ​ថា ទីតាំងគេងដ៏មានសុវត្ថិភាព​បំផុតស្រាប់ស្ត្រី​មានផ្ទៃពោះ គឺការ​គេង​បែរចំហៀង ជាពិសេស​ការផ្អៀងទៅខាងឆ្វេង។ ទម្លាប់គេងបែបនេះ អាចជួយកែលម្អ​លំហូរឈាម និង​សារធាតុចិញ្ចឹម តាម​ទងសុក​ទៅកាន់​ទារក។ លើសពីនេះទៅទៀត វាអាចជួយពង្រឹងសមត្ថភាព​តម្រងនោមរបស់អ្នកម្តាយក្នុងការកម្ចាត់កាសំណល់ បណ្តេញ​ជាតិទឹកដែលលើស​ចេញពីរាងកាយ ព្រមទាំងកាបន្ថយ​អាការហើមដៃហើមជើង​ផងដែរ។

ផ្ទុយទៅវិញអ្នកគួរតែជៀសវាង​គេងផ្ងារ ព្រោះទម្ងន់នៃស្បូននឹងដាក់សម្ពាធទៅលើឆ្អឹងខ្នង សាច់ដុំ ពោះវៀន និងសរសៃឈាមធំ។ នេះហើយ​ជាមូលហេតុដែលបណ្តោលឲ្យ​ស្ត្រីមានផ្ទៃពោះមួយចំនួន​មានការឈឺចាប់ ឈឺចាប់សាច់ដុំ កើតជំងឺឬសដូងបាត ឈាមរត់ខ្សោយ។

ម្យ៉ាងវិញទៀត ការគេងផ្ងោរ អាចបណ្តោលឲ្យ​អ្នកម្តាយមួយចំនួន​មានអាការវិលមុខ ឡើងសម្ពាធឈាម គេងស្រម៉ុក និង​ឡើង​ទម្ងន់​ខុសធម្មតា។

ចំពោះទារកវិញ មិនសូវទទួលបាន​លំហូរឈាម និងសារធាតុចិញ្ចឹម​គ្រប់គ្រាន់​ពីអ្នកម្តាយឡើយ នេះហើយ​ជាមូលហេតុ​ដែលធ្វើឲ្យ​ទារក​ត្រូវប្រឈម​នឹងបញ្ហាផ្សេងៗ។

ដោយសារតែមើលឃើញ​ពីគុណវិបត្តិអស់ទាំងនេះ អ្នកជំនាញ​បានណែនាំឲ្យស្ត្រី​គេងផ្អៀង​ទៅខាងឆ្វេង ព្រោះវា​ជាទីតាំង​ដ៏មាន​សុវត្ថិភាព​បំផុត៕

មតិយោបល់