នៅរាត្រីនេះ គឺជាការចាប់ផ្តើមការប្រកួតវគ្គចែកពូល UEFA Champion League រដូវកាលថ្មីនេះ ខណៈក្រុម Barcelona បើកទ្វារទទួលក្រុម សេះបង្កង់ Juventus ដែលការប្រកួតនឹងធ្វើឡើងនៅវេលាម៉ោង ១ និង ៤៥នាទីរំលងអាធ្រាត្រ។
Barcelona នឹងមិនធ្វើឲ្យការប្រកួតនេះ របូតពិន្ទុឡើយ ព្រោះថា នេះគឺជាការប្រកួត ក្នុងទឹកដីរបស់ពួកគេ។ ម្យ៉ាងវិញទៀតនោះ Barcelona ចង់សងសឹកក្រុម Juventus ដែលបានទម្លាក់ក្រុម Barcelona កាលពីឆ្នាំមុន ក្នុងវគ្គ ៨ក្រុមចុងក្រោយ។ Barcelona ចាប់ផ្តើមរដូវកាល ៣ប្រកួតកន្លងមក នៅ Laliga គឺមិនទាន់ស្គាល់ពាក្យថា ចាញ់ និងស្មើឡើយ ខណៈ Juventus ក៍មិនទាន់ស្គាលពាក្យថា ចាញ់ និងស្មើដូចគ្នា នៅ Serie A ។ ក្នុងជំនួប ៤លើកចុងក្រោយមកនេះ ថ្វីត្បិតតែក្រុម Barcelona ធ្លាប់ធ្លាក់ក្រោមស្នាដៃក្រុម Juventus មែន តែសម្រាប់ការប្រកួតក្នុងដី របស់ Barcelona គឺមិនដែលចាញ់ក្រុម Juventus ឡើយ។
លទ្ធផល ៤ប្រកួតចុងក្រោយរវាងក្រុមទាំង២ គឺផ្តាច់ព្រ័ត្រ Champion League ២០១៤-២០១៥៖Barcelona ៣-១ Juventus
វគ្គ ៨ក្រុមចុងក្រោយ Champion League ២០១៦-២០១៧
ជើងទី១៖ Juventus ៣-០ Barcelona
ជើងទី២៖ Barcelona ០-០ Juventus
International Champion Cup នៅអាមេរិក
Barcelona ២-១ Juventus
ដូច្នេះហើយ សម្រាប់ការប្រកួតយប់នេះ នឹងក្លាយជាការប្រកួតដ៍តានតឹងមួយសម្រាប់ក្រុមទាំង២ ព្រោះថា Barcelona ត្រូវការឈ្នះក្នុងដីខ្លួនឯង ដើម្បីឆក់យក៣ ពិន្ទុ ខណៈក្រុមភ្ញៀវ Juventus វិញក៍ត្រូវការពិន្ទុដូចគ្នា ដើម្បីសន្សំឡើងទៅកាន់វគ្គបន្ត។


មតិយោបល់