ព័ត៌មានកីឡា

Bayern Munich ត្រូវការឈ្នះពីរប្រកួតទៀតប៉ុណ្ណោះ

Bayern Munich បានរងនូវការខកចិត្តយ៉ាងខ្លាំង នៅក្នុងការប្រកួតយប់មិញ​បន្ទាប់ពីបានត្រឹមស្មើ នៅទឹកដីខ្លួនឯង ជាមួយក្រុម Mainz05។

ការប្រកួតស្មើយប់មិញនេះ បានធ្វើឲ្យ Bayern Munich ត្រូវទន្ទឹងរង់ចាំឈ្នះពីរប្រកួតបន្តទៀត ដើម្បីលើកពាន Bundesliga រដូវកាលនេះ។ ក៏ប៉ុន្តែ Bayern Munich កំពុងរង់ចាំអ៊ុតមើលការប្រកួតរបស់ក្រុម RasenBallsport Leipzig នៅយប់នេះ ប្រសិនបើចាញ់នោះ Bayern Munich ត្រូវការឈ្នះតែមួយប្រកួតប៉ុណ្ណោះ។

Bayern Munich មានសង្ឃឹមខ្ពស់ក្នុងការលើកពានឆ្នាំនេះបន្តទៀត ទាំងគ្រាប់បាល់​ និងលទ្ធភាពព្រោះ Bayern Munich មិនមានក្រុមជាឧបសគ្គណាមួយ ដើម្បីរារាំងពួកគេឡើយ៕

មតិយោបល់