ព័ត៌មានកីឡា

Monaco ​វាយ​បក Man City ​ឡើង​វគ្គ​បន្ដ ​ក្រោយ​យក​ឈ្នះ Away Goal

មិន​ខុស​អី​ពី FC Barcelona ​នោះ​ទេ ​ក្រុម Monaco ​អាច​វាយ​បក​យក​ឈ្នះ​ក្រុម Manchester City ​ឡើង​វគ្គ​ងបន្ដ​បាន ​បើ​ទោះ​ជា​ចាញ់​ក្រុម​មួយ​នេះ​ក្នុង​លទ្ធផល ៥-៣ ​កាល​ពី​ជើង​ទី​១​ក៏​ដោយ។

ការ​ប្រកួត​ជើង​ទី​២​យប់មិញ​នេះ ​ក្រុម Monaco ​អាច​វាយ​បក​យក​ឈ្នះ​ក្នុង​លទ្ធផល ៣-១ ​ខណ:​ដែល​ជើង​ទី​១ ​ពួកគេ​បាន​ចាញ់​នៅ​ទឹក​ដី Manchester City ​ក្នុង​លទ្ធផល ៥-២ ។ ដោយ​គិត​រូបមន្ដ​ away Goal ​ក្រុម​ទាំង​ពីរ​មាន​គ្រាប់​ស៊ុត ៦-៦ ​ដូច​គ្នា ប៉ុន្តែ​ក្រុម Monaco ​មាន​គ្រាប់​ក្រៅ​ដី​ច្រើន​ជាង ដូច្នេះ ពួកគេ​មាន​ឱកាស​ឡើង​ទៅ​វគ្គ​បន្ដ​បាន​ហើយ។

លទ្ធផល​ចាញ់​នេះ​ដែរ ​ពិត​ជា​ធ្វើ​ឱ្យ​លោក Pep Guardiola ​ឈឺ​ចាប់​ខ្លាំង​មែនទែន ​ជាមួយ​កូន​ក្រុម​របស់​លោក ត្បិតអី​នេះ​ជា​បរាជ័យ​ធំ​មួយ ​ព្រោះ​ក្រុម​មាន​ឱកាស​ឡើង​ទៅ​វគ្គ​បន្ដ​ច្រើន​ហើយ តែ​បែរ​ជា​ភ្លាត់​ឱ្យ​បាត់បង់​ទៅ​វិញ៕

 

 

មតិយោបល់