ព័ត៌មានកីឡា

Real Madrid នឹងជម្រុះ BBC ចោល ព្រោះសំឡឹងឃើញអ្នកមកជំនួសហើយ

ក្រុមអធិរាជស Real Madrid កំពុងតែធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងតាមរយ: ការទម្លាយឲ្យដឹងថា នៅរដូវកាលក្រោយនេះ ក្រុមអេស្ប៉ាញ​មួយនេះ នឹងលក់ចេញខ្សែប្រយុទ្ធជួរមុខទាំង៣ BBC របស់ពួកគេចេញ ដោយដាក់ជំនួសវិញ កីឡាករចំណូលថ្មី។

ជាក់ស្តែងណាស់ បើតាមការឲ្យដឹងរបស់ Diario Gol បានឲ្យដឹងថា នៅរដូវកាលក្រោយនេះ ក្រុម Real Madrid នឹងមិនមានវត្តមានរបស់កំពូលខ្សែប្រយុទ្ធ Cristiano Ronaldo, Gareth Bale និង Karim Benzema ទៀតឡើយ ខណ: Real Madrid បានសម្លឹងឃើញកីឡាករ៣ រូបមកជំនួសតំណែងនេះ។ ក្នុងនោះដែរ កីឡាករដែល Real Madrid នឹងទិញយកមកជំនួស BBC នោះរួមមានដូចជា Neymar, Eden Hazard និង Robert Lewandowski ស្របពេលដែល Harry Kane ក៍ជាគោលដៅរបស់ក្រុមយក្សអេស្ប៉ាញនេះដែរ។

តាមរយ: ការទម្លាយឲ្យដឹងរបស់ Diario Gol នេះ ពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះថា Ronaldo, Bale និង Benzema សុទ្ធសឹងជាកីឡាករសំខាន់របស់ក្លិប និងជាអ្នកដែលជួយ​ក្រុម Real Madrid ឲ្យទទួលបានជោគជ័យនាពេល​កន្លង​មកនេះ។ យ៉ាងណាវិញ ក្រុម Real Madrid នឹងនាំយក Neymar, Hazard និង Lewandowski មកវិញ ដោសង្ឃឹមថា កីឡាករទាំង៣រូបនេះ នឹងជួយឲ្យ Real Madrid ទទួលបានជោគជ័យមិនចាញ់ BBC ឡើយ ខណ: Harry Kane អាចនឹងមានចំណែកក្នុងការជួយក្លិប ប្រសិនើផ្លាស់មកកាន់ Bernabeu ។

រង់ចាំមើលថា តើ Real Madrid ពិតជាជម្រុះចេញ BBC ហើយទិញយក​កីឡាករចំណូលថ្មី ឬលក់ចេញខ្លះ និងទិញចូលបន្ថែម ឬយ៉ាងណា?

មតិយោបល់