បីសាចក្រហម Manchester United កំពុងមានការព្រួយបារម្ភយ៉ាងខ្លាំង បន្ទាប់ពី Pogba បានរងរបួសកាលពីម្សិលមិញ។
ថ្វីបើ Manchester United បានយកឈ្នះក្រៅដីលើក្រុម Burnley តែបីសាចក្រហម កំពុងមានការព្រួយបារម្ភយ៉ាងខ្លាំង ខណៈដែលខ្សែបម្រើ Paul Pogba បានរងរបួស។
បីសាចក្រហម ត្រូវទៅសួរសុខទុក្ខក្រុម Manchester City នៅចុងសប្តាហ៍នេះ ដោយជាការប្រកួតសងសឹកយ៉ាងសំខាន់សម្រាប់ Manchester United ព្រោះកាលលេងនៅទឹកដី Man Utd ក្រុម Manchester City បានយកឈ្នះ១-០។
ក៏ប៉ុន្តែ Man Utd កំពុងតែប្រឈមនឹងបញ្ហាកីឡាកររបួសជាច្រើនដូចជា Zlatan Ibrahimovic, Marcos Rojo, Juan Mata, Chris Smalling, Phil Jone និងពេលនេះ មាន Pogba ទៀត។
Man Utd កំពុងទន្ទឹងរង់ចាំលទ្ធផល របស់ Pogba សិន តើ Pogba អាចមានវត្តមានពេលជួប Manchester City ឬក៏យ៉ាងណា?
មតិយោបល់