ព័ត៌មានកីឡា

Ronaldo នឹងចូលនិវត្តន៍នៅ Real Madrid

កំពូលខ្សែប្រយុទ្ធវ័យ៣២ឆ្នាំ ដែលតែងតែបង្កើតកំណត់ត្រា​ថ្មីៗ បន្តបន្ទាប់ឲ្យក្រុម Real Madrid កីឡាករ Cristiano Ronaldo ត្រូវបានទម្លាយឲ្យដឹងថា រូបគេនឹងបញ្ចប់អាជីពបាល់ទាត់របស់គេ ជាមួយក្រុមស្តេចស Real Madrid ។

បើតាមរបាយការណ៍ របស់ FourFourTwo បានឲ្យដឹងថា ខ្សែប្រយុទ្ធ ដែលទើបជួយឲ្យក្រុមស្តេចស Real Madrid ឈ្នះពាន FIFA Club World Cup នៅអារ៉ាប់ កាលពីថ្ងៃសៅរ៍កន្លងមកនេះ នឹងបន្តអាជីពរបស់រូបគេ​នៅ Real Madrid រហូតដល់រូបគេចូលនិវត្តន៍ ពីពិភពបាល់​ទាត់។ ជាការពិតណាស់ Ronaldo នៅពេលនេះ មានវ័យ៣២ឆ្នាំទៅហើយ ថ្វីដ្បិតតែរូបគេ នៅតែមានប្រជាប្រិយភាព ល្បីល្បាញក៍ដោយ តែទម្រង់លេង របស់កីឡាករព័រទុយហ្គាល់រូបនេះ មិនដូចរដូវកាលមុនៗឡើយ។ បើតាមលោក Zidane បានឲ្យដឹងថា Ronaldo បានយល់ព្រមរួចហើយ ក្នុងការលេងឲ្យ Real Madrid រហូតដល់រូបគេចូលនិវត្តន៍ ខណៈ Real Madrid វិញ ក៍មិនលក់ Ronaldo ចេញឡើយ។ គួរបញ្ជាក់ផងដែរថា Ronaldo បានជួយ​ឲ្យក្រុម Real Madrid ឈ្នះពានជាច្រើន ចាប់តាំងពីផ្លាស់​មកកាន់ Real Madrid កាលពីឆ្នាំ ២០០៩ ។ ក្នុងនោះដែរ ក្រៅពីពាន នៅអេស្ប៉ាញ Ronaldo បាននាំ Real Madrid ឈ្នះពាន Champion League ៣លើក FIFA Club World Cup ៣លើក, UEFA Super Cup ៣លើក ដែលនេះគឺជាសមទ្ធិផលយ៉ាងល្អ របស់តារាឆ្នើមរូបនេះ។ ម្យ៉ាងវិញទៀត​ Ronaldo ក៍បានឈ្នះពាន Balon D’Or ៤លើក នៅ Real Madrid ផងដែរ។

យ៉ាងណាវិញ មួយរយៈចុងក្រោយនេះ Ronaldo ត្រូវបានទទួលនូវពាក្យចរចាមអារាមថា កីឡាកររូបនេះ អាចនឹងចាកចេញពី Real Madrid ទៅកាន់ក្លិបថ្មី បន្ទាប់ពីកីឡាកររូបនេះ បានឲ្យមេធាវី របស់គេ ជួយដោះស្រាយបញ្ហា Release Clause របស់គេ។ ក៍ប៉ុន្តែ លោក Zinedine Zidane បានឲ្យដឹងយ៉ាងច្បាស់ថា Ronaldo នឹងមិនចាកចេញពី Real Madrid ទៅកាន់ក្លិបថ្មីឡើយ។ ដូច្នេះហើយ តាមរយៈប្រភពខាងលើនេះ កំពូលខ្សែប្រយុទ្ធ Cristiano Ronaldo នឹងបន្តលេងឲ្យក្រុម Real Madrid រហូតដល់​រូបគេចូលនិវត្តន៍ ពីពិភពបាល់ទាត់។

មតិយោបល់