ព័ត៌មានកីឡា

លីគកំពូល៖ ក្រុមបាតតារាង ទទួលស្វាគមន៍ ក្រុមកំពូលតារាង រសៀលនេះ

ការប្រកួតពានរង្វាន់លីគកំពូលកម្ពុជារដូវកាល ២០១៧ ក្នុងជំនួបសប្ដាហ៍ទី ១៦ ក្រុមបាល់ទាត់គីរីវង់សុខសែនជ័យ និងត្រូវទទួលស្វាគមន៍ ក្រុមបាល់ទាត់ព្រះខ័នរាជស្វាយរៀង នាវេលាម៉ោង ១៥និង៣០ នាទីរសៀលនេះ នៅលើវាលស្មៅនៃកីឡដ្ឋាន គីរីវង់។

គិតត្រឹមសប្តាហ៍ទី ១៦ ក្រុមម្ចាស់ផ្ទះ បង្ហាញខ្លួនបាន ១៥លើក ស្មើ ៣ដង និងចាញ់ ១២ដង មិនដែលឈ្នះ មាន ៣ ពិន្ទុក្នុងដៃ និងបន្តឈរនៅបាតតារាង ចំនោម ១២ក្រុម ។ ខណៈដែលក្រុមភ្ញៀវនៅតែរក្សាចំណាត់ថ្នាក់លេខ ១ កំពូលតារាងដដែលដោយប្រកួតបាន ១៥ ប្រកួតក្នុងនោះឈ្នះ ១០ដង ស្មើ ៤ដង និងចាញ់ម្ដង មាន ៣៤ពិន្ទុនៅក្នុងដៃផងដែរ។

គួរំលឹកផងដែរថា កាលពីជើងទី១ ព្រះខ័នរាជស្វាយរៀង បានយកឈ្នះ គីរីវង់សុខសែនជ័យ ២-១ នាថ្ងៃទី ១៩ ខែ កុម្ភៈ ឆ្នាំ២០១៧ កន្លងទៅ។ រង់ចាំមើលថា តើគីរីវង់សុខសែនជ័យ អាចស្តាមុខម៉ាត់មកវិញបានទេ រសៀលនេះ?

មតិយោបល់