ព័ត៌មានកីឡា

Perez ចង់លក់កីឡាករ៦នាក់ នៅរដូវក្តៅខាងមុខនេះ

ប្រធានក្លឹប Real Madrid លោក Florentino Perez បានប្រាប់ Diario Gol ថា នៅរដូវក្តៅខាងមុខនេះ ក្រុម Real Madrid អាចនឹងលក់ចេញកីឡាករចំនួន៦រូប។

បន្ទាប់ពីប្រកួតចាញ់ Barcelona នៅក្នុងជំនួប El Clasico រួចមកលោក Florentino Perez ហាក់មិនសប្បាយចិត្តឡើយ ចំពោះទម្រង់លេងរបស់ក្លឹប។

ថ្មីៗនេះPerez បានប្រាប់ទៅគ្រូបង្វឹក Real Madrid លោក Zidane ថា តើគួរទុកកីឡាករទាំង៦រូបនោះ ឬក៏ត្រូវលក់ចេញ ព្រោះទម្រង់លេងរបស់ពួកគេហាក់មិនល្អដូចមុនឡើយ។

ការនិយាយបែបនេះ ជាការមិនសប្បាយចិត្តរបស់គាត់ នៅក្នុងការអង្គុយមើយយ៉ាងខកចិត្ត នៅក្នុងការប្រកួតដ៏តានតឹងជាមួយ Barcelona។

គួរបញ្ជាក់ផងដែរថា កីឡាករដែលលោក Florentino ចង់លក់ចេញនៅរដូវក្តៅខាងមុខនេះរួមមានដូចជា អ្នកចាំទី Keylor Navas, ខ្សែការពារកណ្តាល Nacho Fernandez, ខ្សែបម្រើ Luka Modric, ខ្សែប្រយុទ្ធ Karim Benzema, និងអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះគឺ វត្តមានរបស់ខ្សែការពារកណ្តាលឆ្នើម និងជាប្រធានក្រុម Sergio Ramos, រួមទាំងកំពូលតារាឆ្នើម Cristiano Ronaldo ក៏ស្ថិតក្នុងបញ្ជីលក់ចេញដែរ។

យ៉ាងណាវិញ ការសម្រេចចិត្តរបស់លោក Florentino Perez នៅពុំទាន់ទទួលការឆ្លើយតបពី Zidane ឡើយ ថ្វីត្បិត Perez ជាប្រធានក្លឹប តែការសម្រេចលក់ និងទិញកីឡាករស្ថិតនៅលើគ្រូបង្វឹក។ ម្យ៉ាងការលក់ Modric, Ramos និង Ronaldo ជាការប្រឈមដ៏ធំបំផុតសម្រាប់ក្លឹប ដូច្នេះហើយ Zidane ត្រូវការពិភាក្សាម្តងទៀតជាមួយលោក Perez៕

មតិយោបល់