ព័ត៌មានជាតិ

ឃាត់ខ្លួនមនុស្ស៣នាក់ ក្នុងនោះមានបុគ្គលិកសណ្ឋាគារខ្សាច់មាសម្នាក់ ដកហូតថ្នាំញៀន៣កញ្ចប់

ព្រះសីហនុ: ជនសង្ស័យចំនួន៣នាក់ ត្រូវបានកម្លាំងនគរបាលធ្វើការចាប់ខ្លួនជាក់ស្តែង ក្រោយពីត្រួតពិនិត្យដកហូតបានថ្នាំញៀនចំនួន៣កញ្ចប់ជាប់នឹងខ្លួន។

ការចាប់ខ្លួននេះបានធ្វើឡើងកាលពីយប់ថ្ងៃទី២២ ខែមេសា ២០១៧កន្លងទៅ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទី១មាន ឈ្មោះ កន សាវីន ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរជា បុគ្គលិកបម្រើការងារក្នុងសណ្ឋាគារខ្សាច់មាស ក្រុងព្រះសីហនុ និងជនសង្ស័យទី២ឈ្មោះ ប៊ុន ហៃ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរសន្តិសុខឯកជន ស្នាក់នៅផ្ទះជួលនៅភ្នំខៀវ សង្កាត់លេខ២ក្រុងព្រះសីហនុ និងទី៣ឈ្មោះ ឃីម សុខុម ស្នាក់នៅផ្ទះជួល មុខរបរមិនពិតប្រាកដ។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនទៅកាន់តុលាការចាត់ការតាមផ្លូវច្បាប់៕

មតិយោបល់