Post News Media ព័ត៌មានកីឡា Man City ចង់ប...

Man City ចង់បាន Alli

ក្រុម Manchester City ក្រោមការដឹកនាំរបស់លោក Pep Guadiola កំពុងតែចាប់អារម្មណ៍លើកីឡាករខ្សែបម្រើប្រយុទ្ធវ័យក្មេង Dele Alli ពីក្រុម Tottenham Hotspur។

បន្ទាប់ពីDele Alli បានឈ្នះពានរង្វាន់ជាកីឡាករវ័យក្មេងល្អជាងគេប្រចាំឆ្នាំ ២០១៦-២០១៧រួចមក ។ Alli កំពុងតែមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីក្រុម Manchester City។

លោក Pep Guadiola បានបង្ហាញនូវចំណាប់អារម្មណ៍ របស់គាត់មកលើ Dele Alli ព្រោះទម្រង់លេងរបស់កីឡាករវ័យ២១ឆ្នាំរូបនេះកាន់តែល្អ ។ វាជារឿងពិបាកសម្រាប់ការនាំយក Alli ទៅកាន់ Man City ព្រោះ Spurs ហាក់ពុំមានបំណងលក់ Alli ឡើយ៕