ក្រុមអ្នកវិទ្យាសាស្ត្របានរកឃើញថា ផ្លែល្មើជាអាហារលេខ១ ក្នុងពិភពលោក សម្រាក់ការពារការគាំងបេះដូង ជំងឺលើសឈាម ជំងឺសរសៃឈាម និងកូឡេស្តេរ៉ុល ហើយអាចព្យាបាលបញ្ហាសុខភាពជាច្រើនទៀត ដោយសារតែពួកវា មានបរិមាណនៃសារធាតុចិញ្ចឹមយ៉ាងច្រើន។ ខាងក្រោមនេះ ជាមូលហេតុចម្បង បានជាផ្លែល្មើ ក្លាយជាផ្លែឈើលេខមួយសម្រាប់ចំពោះសុខភាពបេះដូងមនុស្ស៖
គ្រប់គ្រងទម្ងន់
ប្រសិនបើអ្នកចង់ការពារ កុំឱ្យជាតិខ្លាញ់លើស នោះអ្នកគួរតែបរិភោគផ្លែល្មើ នៅពេលពោះទទេ ព្រោះវាមានជាតិស្ករគ្រប់គ្រាន់សម្រាប់បំពេញតម្រូវការ របស់រាងការមនុស្ស ហើយជាពិសេសវាគ្មានជាតិកូឡេស្តេរ៉ុលទេ។
គ្រប់គ្រង កូឡេស្តេរ៉ុល
ផ្លែល្មើ មានប្រយោជន៍បំផុត សម្រាប់កម្រិតជាតិកូឡេស្តេរ៉ុលមិនល្អ ដោយសារតែពួកវា បានសំអាតសរសៃឈាម និងការពារសារធាតុកំណកក្នុងឈាម។
ពង្រឹងបេះដូង
នៅពេលយប់ ត្រាំផ្លែល្មើ ហើយនៅពេលព្រឹក ស្រង់វាចេញមកទុកឲ្យស្ងួតដើម្បីទទួលទាន។ ធ្វើបែបនេះធ្វើឲ្យបេះដូង មានភាពប្រសើរឡើង និងមានដំណើរល្អជាងមុន។
រក្សាសម្ពាធឈាម
អ្នកជំងឺលើសសម្ពាធឈាម គួរតែបរិភោគ ផ្លែល្មើឲ្យបានច្រើន ព្រោះវាសម្បូរទៅដោយសារធាតុប៉ូតាស្យូម ហើយមិនមានជាតិសូដ្យូមឡើយ។ ល្មើ៥ទៅ៦ផ្លែ ផ្ទុកម៉ាញ៉េស្យូម៨០ មីលីក្រាម ដែលជាសារធាតុរ៉ែ យ៉ាងសំខាន់មួយ សម្រាប់សម្អាតសរសៃឈាម ធ្វើអោយលំហូរឈាមមានដំណើរការល្អ ដែលជាកត្តារក្សាសម្ពាធឈាមឲ្យមានភាពនឹងនរល្អ។
ទប់ស្កាត់ ការដាច់សរសៃឈាមក្នុងខួរក្បាល
ផ្លែល្មើ មានបរិមាណប៉ូតាស្យូមយ៉ាងច្រើន ដែលសារធាតុរ៉ែយ៉ាងសំខាង ដែលធ្វើអោយប្រសើរឡើងនូវប្រព័ន្ធសរសៃប្រសាទ និងការពារជំងឺដាច់សរសៃឈាមខួរក្បាលណាមួយ៕
មតិយោបល់