ខ្សែប្រយុទ្ធវ័យក្មេង កំពុងឡើងជើង Marco Asensio ស៊ុតបាន ២គ្រាប់ជួយឲ្យក្រុម Real Madrid តាមស្មើក្រុម Valencia ក្នុងលទ្ធផល ២-២ កាលពីយប់មិញនេះ។
Real Madrid បានបរាជ័យក្នុងការស្វែងរក ៣ពិន្ទុប្រចាំសប្តាហ៍ទី២នេះ បន្ទាប់ពីលេងបានត្រឹម ២-២ ជាមួយក្រុម Valencia ក្នុងទឹដីខ្លួនឯង។ ថ្វីបើការប្រកួតនេះ Real Madrid បានគ្របដណ្តប់ការប្រកួតនេះក្តី តែក្រុមយក្សមួយនេះ បានត្រឹមវាយលុកប៉ុណ្ណោះ ដោយមិនអាចធ្វើព្យុះ ធ្វើភ្លៀង ដាក់ក្រុម Valencia បានឡើយ។ ក្នុងនោះដែរ ខ្សែប្រយុទ្ធវ័យក្មេង Marco Asensio ធ្វើបានយ៉ាងល្អ តាមរយៈការស៊ុតបាន ២គ្រាប់ជួយឲ្យក្រុម Real Madrid តាមស្មើមកវិញ។ Asensio បានស៊ុតឲ្យ Real Madrid នាំមុខមុនតាំងពីនាទីទី ១០ ក៍ប៉ុន្តែត្រូវបានតាមស្មើមកវិញដោយកីឡាករ Solar នៅនាទីទី ១៨ និងការនាំមុខវិញនៅនាទីទី ៧៧ដោយកីឡាករ Kondogbia ។
យ៉ាងណាវិញ Real Madrid បានវាយបកតាមស្មើមកវិញ នៅនាទីទី៨៣ ដោយ Marco Asensio ដដែល។ ដូច្នេះហើយ ក្រុម Real Madrid បានត្រឹមស្មើក្នុងដីខ្លួនឯង ជាមួយក្រុម Valencia ខណះ២ប្រកួតកន្លងមក ឈ្នះ១ ស្មើ១ មាន៤ពិន្ទុ ក្នុងដៃប៉ុណ្ណោះ។ រង់ចាំមើលថា តើ Real Madrid នឹងមសនរឿងរ៉ាវអ្វីកើតឡើងបន្តទៀត នៅការប្រកួតបន្តបន្ទាប់ទៀតនេះ?


https://www.youtube.com/watch?v=OJHsReO3iNA
មតិយោបល់