ការប្រកួតពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ឆ្នាំ ២០១៧ (Hun Sen Cup 2017) ដំណាក់កាលទី៣ នៅថ្ងៃ ពុធ នេះ មានការប្រកួត២គូ ដោយក្រុម ខេត្តស្វាយរៀង ប៉ះជាមួយខេត្តព្រៃវែង នៅម៉ោង៣រសៀល ខណៈដែល អគ្គិសនីកម្ពុជា ប៉ះជាមួយខេត្តសៀមរាប នៅម៉ោង៦ល្ងាច ប្រើប្រាស់ទីលានកីឡដ្ឋានខេត្តស្វាយរៀងទាំង២។
ខេត្តស្ទឹងត្រែង បានឡើងទៅដំណាក់កាលទី៤ ដោយស្វ័យប្រវត្តិ បន្ទាប់ពីគូប្រកួត ខេត្តកំពង់ស្ពឺ ដកខ្លួនចេញពីពានរង្វាន់ ស្របពេលដែលខេត្តឧត្តរមានជ័យ ដែលបានឡើងទៅដំណាក់កាលទី៤ ដោយស្វ័យប្រវត្តិផងដែរនោះ ក្រោយក្រុមកំពង់ផែស្វយត័ខេត្តព្រះសីហនុ ក៏ដកខ្លួនចេញពីពានរង្វាន់ដូចគ្នា។
គីរីវង់សុខសែនជ័យ បានឡើងទៅដំណាក់កាលទី ៤ ដោយស្វ័យប្រវត្តិ ក្នុងនាមជាក្រុមជើងឯកលីគលំដាប់ទី ២ កម្ពុជារដូវកាលចាស់ ២០១៦។
សូមបញ្ជាក់ថា ការប្រកួតនៅដំណាក់កាលទី៣នេះ តម្រូវឲ្យលេងក្រៅដី ក្នុងដី (Home/Away)។
មតិយោបល់