កណ្តាលៈ យ៉ាងហោចណាស់មានបុរសម្នាក់បានស្លាប់ភ្លាមៗអាណោចអាធម៌បំផុត ដោយបានជិះម៉ូតូទៅបុកនឹងរថយន្ត។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤និង៤៥នាទី ល្ងាចថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៧ នៅចន្លោះគីឡូម៉ែត្រលេខ៤២-៤៣ ស្ថិតនៅភូមិព្រែកត្រែង២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
បើតាមលោក ព្រុំ សំណាង អធិការរងស្រុកកៀនស្វាយ ផ្នែកចរាចណ៍បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ យឿន ចាន់ថា ភេទប្រុស អាយុ៣៤ឆ្នាំមានទីលំនៅ ឃុំទឹកថ្លា ស្រុកព្រៃវែង ខេត្តព្រៃវែង។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញម៉ូតូ១គ្រឿង ម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1FK-5412 បានធ្វើដំណើរក្នុងទិសដៅទៅពីអ្នកលឿងទៅភ្នំពេញមានល្បឿនលឿន ស្របពេលនោះមានមេឃកំពង់ធ្លាក់ភ្លៀង ហើយម៉ូតូក៏ជ្រុលចង្កូតទៅបុករថយន្ត១គ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ3D-0354 បានធ្វើដំណើរចេញពីភ្នំពេញទៅអ្នកលឿង ត្រូវចំហៀងទ្វាររថយន្តបណ្តាលស្លាប់ភ្លាមៗនោនឹងកន្លែង។ ចំណែក អ្នកបើករថយន្តគេចខ្លួនបាត់ស្រមោល។
លោក ព្រុំ សំណាង បានបន្តថា ក្រោយពីកើតហេតុ កម្លាំងជំនាញផ្នែកចរាចរណ៍ចុះទៅធ្វើការវាស់វែង ហើយបានប្រគល់សាកសពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី និងនាំយករថយន្តនិងម៉ូតូយកទៅរក្សាទុកនៅអធិការស្រុកដើម្បីបន្តនិតិវិធីច្បាប់៕
មតិយោបល់