ព័ត៌មានកីឡា

Ajax បំបាក់ Lyon (៤-១)

Ajaxរបស់ហូរឡង់ កំពុងតែមានក្តីសង្ឃឹមខ្ពស់ ក្នុងការឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ Europa League បន្ទាប់ពីយកឈ្នះ Lyon ក្នុងដីខ្លួនឯង (៤-១)។

ជ័យជម្នះយ៉ាងត្រចះត្រចង់នេះ វាបានក្លាយទៅជាក្តីសង្ឃឹមយ៉ាងកក់ក្តៅសម្រាប់ Ajax ក្នុងការឆ្លងទៅកាន់វគ្គផ្តាច់ព្រ័ត្រ Europa League។

៤ គ្រាប់របស់ក្រុម Ajax រកបានដោយកីឡាករ Traore ២គ្រាប់ នៅនាទីទី ២៥និង៧១, Dolberg នាទីទី ៣៤និង Younes នាទីទី ៤៩ ស្របពេលដែល១គ្រាប់របស់ Lyon រកបានដោយខ្សែប្រយុទ្ធបារាំង Valbuene នៅនាទីទី ៦៦។

ការប្រកួតជើងទី ២នៅសប្តាហ៍ ក្រោយ Lyon នឹងបើកទ្វារទទួលក្រុម Ajaxវិញខណ:ពេលរាត្រីនេះ មានការប្រកួត១គូទៀត រវាងក្រុម Manchester United (Vs) Celta Vigo៕

មតិយោបល់