ក្លិបបាល់ទាត់ក្រសួងការពារជាតិ បានធ្វើការប្រកាសពីកីឡាករបរទេសថ្មីចំនួន ៥រូប ក្នុងនោះមានកូរ៉េខាងត្បូង ៣រូប នឹងជប៉ុន ២រូប ការបង្ហាញនេះធ្វើឡើងលើកីឡដ្ឋានស្តាតចាស់ផ្ទាល់តែម្តង នៅមុននេះបន្តិច ដើម្បីត្រៀមប្រកួតនៅក្នុងរដូវកាលថ្មី ២០១៨ នៃលីគកំពូលកម្ពុជា ដែលចាប់ផ្តើមនាដើមខែមិនា។
សមាជិកថ្មីទាំងអស់សុទ្ធតែយកមកពីការធ្វើសមត្ថភាពក្នុងជំនួបមិត្តភាពអន្តរជាតិជាមួយក្រុមមកពីប្រទេសម៉ាឡេសុី ហើយពេលនេះសម្រេចយក កីឡាករជប៉ុនទាំង ២រូប រួមមាន កីឡាករ Yudai Ogawa ពាក់លេខ៦ និងកីឡាករ Daiki Matsumoto ពាក់លេខ២៤ និងកីឡាករសញ្ជាតិកូរ៉េខាងត្បូង ៣រូប មាន កីឡាករ Lee Junheob ពាក់លេខ១០ កាលធ្វើតេស្តពាក់លេខ២០ ខ្សែការពារ Yoo Jae Ho ពាក់លេខ២៨ កាលធ្វើតេស្តពាក់លេខ២៣ និងខ្សែប្រយុទ្ធ Na Hyosung ពាក់លេខ៩ កាលពីធ្វើតេស្តពាក់លេខ ២៨ អ្នកទាំអស់ត្រូវបានចុះហត្ថលេខាជាមួយក្លិបក្នុងកិច្ចសន្យារយៈពេលមួយរដូវកាលពេញ។
បើតាមការបង្ហើបប្រាប់ពីលោក ខូវ ឆាយ អ្នកចាត់ការទូទៅរបស់ក្លិបក្រសួងការពារជាតិផ្ទាល់ ប្រាក់ខែកីឡាករទាំង ៥រូបនេះ មិនលើសពីកីឡាករកូរ៉េខាងជើងពីមុនប៉ុន្មានទេ ពោលត្រូវចំណាយជាង ៧ពាន់ដុល្លា ក្នុងមួយខែ៕
ខ្សែប្រយុទ្ធ Na Hyosung (កូរ៉េ) ខ្សែការពារ Yoo Jae Ho (កូរ៉េ)ខ្សែបម្រើ Yudai Ogawa (ជប៉ុន)ខ្សែប្រយុទ្ធ Lee Junheob (កូរ៉េ)ខ្សែបម្រើ Daiki Matsumoto (ជប៉ុន)
មតិយោបល់