ព័ត៌មានកីឡា

Man Utd, Chelsea តាមប្រមាញ់ Thiago Alcantara ពី Bayern Munich

ក្រុមបីសាចក្រហម Manchester United និងក្រុមតោខៀវ Chelsea កំពុងតែប្រជែងគ្នាយ៉ាងខ្លាំង ដើម្បីដណ្តើមយកកីឡាករអេស្ប៉ាញ Thiago Alcantara ពីក្រុម FC Bayern Munich ។

បើតាមការចុះផ្សាយរបស់ The Mirror បានឲ្យដឹងថា Man Utd និង Chelsea បានក្លាយជាគូប្រជែងគ្នា ក្នុងការដណ្តើមយក Thiago Alcantara ពីក្រុមជើងឯក អាល្លឺម៉ង់ Bayern Munich ។ ក្នុងនោះដែរ ក្រុមកំពូលអង់គ្លេស​ទាំង២នេះ សុទ្ធសឹងដាក់តម្លៃទិញ ៦២លានផោនដូចគ្នា ដែលតម្លៃនេះ មិនថ្លៃ ហើយក៍មិនថោកឡើយ សម្រាប់កីឡាករអេស្ប៉ាញរូបនេះ។

យ៉ាងណាវិញ កន្លងមកនេះ Thiago ធ្លាប់បង្ហើបឲ្យសដឹងថា រូបគេចង់ត្រឡប់ទៅកាន់អេស្ប៉ាញ​វិញ ពោលរូបគេចង់ទៅលេងឲ្យក្រុម Barcelona តែខាងនោះវិញ មិនទាន់ចាប់​អារម្មណ៍ចង់បាន Thiago វិញឡើយ។ ប្រឈមនឹងបញ្ហានេះ ប្រសិនបើ Man Utd និង Chelsea បន្តតាមប្រមាញ់បែបនេះ ប្រហែលជាកីឡាកររូបនេះ អាចនឹង​ផ្លាស់មកកាន់អង់គ្លេសជាក់ជាមិនខាន។

ដូច្នេះហើយ ក្រុមបីសាចក្រហម Manchester United និងតោខៀវ Chelsea នឹងប្រជែងគ្នាទិញយក Thiago Alcantara ក្នុងតម្លៃ ៦២លានផោនពីក្រុម Bayern Munich ។

មតិយោបល់