ព័ត៌មានកីឡា

យក្សទាំង៣ នៅអេស្ប៉ាញប្រកួតយប់នេះដូចគ្នា!

សប្តាហ៍ទី ៣៦នៅ Laliga កាន់តែក្តៅគគុកមែនទែនហើយ នៅក្នុងរាត្រីនេះ ដោយក្រុមកំពូលតារាងទាំង៣ Barcelona, Real Madrid និង Atletico Madrid សុទ្ធសឹងធ្វើការប្រកួតក្នុងយប់នេះ។

ក្រុមយក្សទាំង៣នៅអេស្ប៉ាញ នឹងធ្វើការប្រកួតនៅយប់នេះ ដើម្បីប្រជែងយកពាន Laliga នៅរដូវកាលនេះ។

Atletico Madrid និងត្រូវបើកទ្វារទទួលក្រុម Eibar ខណ:ក្រុមមួយនេះអស់ឱកាសប្រជែងកំពូលតារាងហើយ តែ Atletico Madrid ត្រូវការប្រជែងយកតំណែងលេខ៣ នៅក្នុងលីគ។

ចំណែកការប្រកួត២គូទៀត រវាងក្រុម Barcelona ប៉ះ Villarreal និង Granada ប៉ះ Real Madrid គឺជាការប្រកួតដ៏សំខាន់ ព្រោះក្រុម Barcelona និង Real Madrid ត្រូវការឈ្នះដើម្បីដណ្តើមយកពាន Laliga ឆ្នាំនេះដោយ សរុបពិន្ទុរវាងក្រុមទាំង២ មាន៨១ពិន្ទុដូចគ្នា តែBarcelona មានគ្រាប់បាល់ច្រើនជាង។

Barcelona លេងក្នុងដីខ្លួនឯងហាក់មានទំនុកចិត្តខ្ពស់ បើទោះបីជាប៉ះ Villarreal ដែលជាក្រុមមួយខ្លាំងក៏ដោយ។

Real Madrid វិញ ថ្វីត្បិតជាក្រុមខ្លាំងពោរពេញទៅដោយកីឡាករឆ្នើមៗ តែពួកគេក៏មិនប្រាកដថា អាចយកឈ្នះ Granada ដែលជាក្រុមត្រូវកាត់ចោល បានយ៉ាងស្រួលឡើយ។

Barcelona, Real Madrid និង Atletico Madrid នឹងព្យាយាមឲ្យអស់ពីសមត្ថភាពដើម្បី ៣ពិន្ទុដ៏សំខាន់នៅយប់នេះ ស្របពេល Real MadridនិងAtletico Madrid ត្រូវប្រកួតគ្នាជើងទី២ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Champion League នៅ Santiago Bernabue ដើមសប្តាហ៍ខាងមុខនេះ៕

មតិយោបល់