ព័ត៌មានកីឡា ព័ត៌មានអន្តរជាតិ

Zlatan អាចនឹងចូល Man Utd មុនព្រឹត្តិការណ៍ Euro 2016

អន្តរជាតិៈ ក្លឹប Manchester United អាចនឹងប្រកាសនាំយកកីឡាករ Zlatan Ibrahimovic មកទឹកដី Old Trafford មុនព្រឹត្តិការណ៍ Euro 2016 នៅពេលខាងមុខនេះ ដោយកុងត្រារយៈពេល១ឆ្នាំ។

Sky Sports បានរាយការណ៍យ៉ាងច្បាស់ថា ក្លឹបបីសាចក្រហម និងកីឡាករសញ្ជាតិស៊ុយអែតរូបនេះ បានយល់ព្រមគ្នាអស់ហើយ ដោយរង់ចាំតែពេលវេលាមួយ ដើម្បីប្រកាសជាផ្លូវការប៉ុណ្ណោះ។ ដោយការចុះកុងត្រានេះ ត្រូវបានគេដឹងទៀតថា Zlatan នឹងទទួលបានប្រាក់តម្លៃខ្លួន និងលើកទឹកចិត្តយ៉ាងច្រើន បើទោះបីជា រូបគេផុតកុងត្រាជាមួយ PSG ហើយក៏ដោយ ក៏តម្លៃខ្លួនគេនៅតែថ្លៃដដែល។

ខ្សែប្រយុទ្ធវ័យ៣៤ឆ្នាំខាងលើនេះ ធ្លាប់លេងជាមួយលោក Jose Mourinho ម្ដងមកហើយនៅអ៊ីតាលី ដូច្នេះនេះអាចជាទំនាក់ទំនងមួយរវាងពួកគេទាំងពីរ ទើបតម្រូវឲ្យកីឡាករវ័យជ្រេ តែបច្ចេកទេសលើសគេនេះ សម្រេចចិត្តចូលរួមជាមួយក្រុមបីសាចក្រហម Manchester United ។

Zlatan ជាកីឡាករដែលលេងនៅក្លឹបមួយណា គឺក្លឹបមួយនោះតែងតែជោគជ័យជានិច្ច ខណៈដែលរូបគេផ្ទាល់ធ្លាប់លេងអស់ហើយទាំងនៅអេស្ប៉ាញ អ៊ីតាលី បារាំង ហើយទៅថ្ងៃអនាគតនេះនឹងបង្ហាញខ្លួន ដើម្បីបង្កព្យុះភ្លៀងនៅលីគរបស់អង់គ្លេសថែមទៀត៕

photo_2016-06-04_13-27-02

មតិយោបល់