នៅថ្ងៃទី ០៧ ខែ មេសា ឆ្នាំ២០១៧ ក្លិបមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា ដែលហៅកាត់ថា សុីម៉ាក់ នឹងត្រូវធ្វើការប្រកួតជាមួយក្លិប បឹងកេត នាវេលាម៉ោង ៦ល្ងាច នៅកីឡដ្ឋានស្តាតចាស់ ក្នុងការប្រកួតសប្ដាហ៍ទី ១០ នៃពានរង្វាន់លីគកំពូលកម្ពុជា រដូវកាល ២០១៧។
ប្រវត្តិជួបគ្នា ៤ ប្រកួតចុងក្រោយរវាងក្រុមទាំង ២ គឺក្រុម មជ្ឈមណ្ឌលកំចាត់មីនកម្ពុជា មិនដែលឈ្នះ បឹងកេត ឡើយ។ ងាកមកមើលទិន្នន័យសរុបរវាងក្រុមទាំងពីរវិញម្តង៖
– រដូវកាល ២០១៥ ថ្ងៃទី ៣០ ខែ កក្កដា ជើងទី១៖ បឹងកេត ៥-១ សុីម៉ាក់
– រដូវកាល ២០១៥ ថ្ងៃទី ០១ ខែ តុលា ជើងទី២៖ សុីម៉ាក់ ០-៣ បឹងកេត
– រដូវកាល ២០១៦ ថ្ងៃទី ០៤ ខែ មិនា ជើងទី១៖ សុីម៉ាក់ ០-៧ បឹងកេត
– រដូវកាល ២០១៦ ថ្ងៃទី ៣០ ខែ កក្កដា ជើងទី២៖ បឹងកេត ៤-០ សុីម៉ាក់
ក្នុងការបង្ហាញខ្លួន ៩ ប្រកួតក្នុងលីគកន្លងមក សម្រាប់ក្រុម ស៊ីម៉ាក់ គឺឈ្នះ ១ ស្មើ ៤ និងចាញ់ ៤ និងកំពុងស្ថិតនៅតំបន់ដែលត្រូវកាត់ទៅលេងនៅលីគលំដាប់ទី ២ ដោយឈរនៅចំណាត់ថ្នាក់លេខ ១១ មានតែ ៧ ពិន្ទុក្នុងដៃ ខណៈដែលក្រុម បឹងកេត កំពុងឈរនៅចំណាត់ថ្នាក់លេខ ៤ ដោយមាន ១៧ ពិន្ទុក្នុងដៃ ក្រោយប្រកួត ៩ ឈ្នះ ៥ ស្មើ ២ ចាញ់ ២៕

មតិយោបល់