ព័ត៌មានកីឡា

Cavani បង្ហើបពីមូលហេតុមិនមានវត្តមានក្នុង Franch Cup ជាមួយក្រុម Rennes

ខ្សែប្រយុទ្ធអ៊ុយរ៉ាហ្គាយ​ Edinson Cavani មានការខកចិត្តយ៉ាងខ្លាំង បន្ទាប់ពីគ្រូបង្វឹកក្រុម Paris Saint Germain លោក Unai Emery មិនដាក់ឲ្យលេង​ក្នុងជំនួប Franch Cup ជាមួយក្រុម Rennes កាលពីយប់ម្សិលមិញនេះ។

បើតាមប្រភព Daily Mail ពីប្រទេសបារាំង បានឲ្យដឹងថា Edinson Cavani ពិតជាខកបំណងចំពោះការសម្រេចចិត្តរបស់​លោក Unai Emery ដែលមិនដាក់រូបគេឲ្យលេងក្នុងជំ​នួប Franch Cup ដែលក្រុម Paris Saint Germain ឈ្នះយ៉ាងភ្លូកទឹកភ្លូកដី លើក្រុម Rennes ។ ក្នុងនោះដែរ បើតាមប្រភពខាងលើដដែលនេះ បានឲ្យដឹងថា មូលហេតុ​ដែល ​​Cavani មិនត្រូវបានចូលលេង ក្នុងជំនួបខាងលើនេះ ដោយសារតែ លោក Emery បានពិន័យកីឡាករអ៊ុយរ៉ាហ្គាយរូបនេះ ដែលមកកាន់ទីលានហ្វឹកហាត់យឺតរហូតដល់ទៅ២ ថ្ងៃបន្ទាប់ពីការសម្រាកឆ្លងឆ្នាំថ្មីកន្លងមក។

ជាការពិតណាស់ លោក Emery បានកោះហៅកីឡាករឲ្យមក្វឹកហាត់ត្រៀមតាំងពីថ្ងៃពុធ ខណៈ Cavani បានមកកាន់ការហ្វឹកហាត់វិញ នៅថ្ងៃសុក្រ ដែលធ្វើឲ្យលោក Umery មិនសប្បាយចិត្តឡើយ។ មិនត្រឹមតែ Cavani ម្នាក់នោះទេ សូម្បីតែ Javier Pastore ក៍ជាប់បម្រាមរបស់លោក Emery ដែរបន្ទាប់កីឡាកររូបនេះ មកកាន់ទីលានយឺតជាង Cavani ទៀត។ យ៉ាងណាវិញ Cavani បានសរសេរក្នុងសារតាមបណ្តាញសង្គមថា ” ខ្ញុំពិតជាសោកស្តាយចំពោះ ការអវត្តមាននេះ ខ្ញុំចង់សម្រាក​ក្នុងឱកាសឆ្នាំថ្មីឲ្យបានយូរជាមួយគ្រួសារ ជាហេតុធ្វើឲ្យខ្ញុំទទួល​ពិន័យបែបនេះ “។

គួរបញ្ជាក់ផងដែរថា Kylian Mbappe, Neymar និ Angel Di Maria ចែកគ្នាស៊ុតម្នាក់២គ្រាប់ យ៉ាងរំភើយ ខណៈ Edinson Cavani វិញ ត្រូវអង្គុយមើលការស៊ុតយ៉ាងអស្ចារ្យរបស់ពួកគេ នៅខាងក្រៅវិញ។

មតិយោបល់