ព័ត៌មានកីឡា

Kane កំពុងឈរកំពូលតារាងអ្នកទាត់បញ្ចូលទីច្រើនជាងគេនៅ Premire League

ខ្សែប្រយុទ្ធឆ្នើមរបស់ក្រុម Tottenham Hotspur កីឡាករ Harry Kane កំពុងតែមានគ្រាប់បាល់ច្រើនជាងគេ នៅ Premire League ។

បន្ទាប់ពីរ ៤ គ្រាប់ដែល Harry Kane ទាត់បញ្ចូលទីលើក្រុម Leicester City បានធ្វើឲ្យខ្សែប្រយុទ្ធជម្រើសជាតិអង់គ្លេសរូបនេះឡើងមកឈរកំពូលតារាងនៃអ្នកទាត់បញ្ចូលទីច្រើនជាងគេ។​ តាមស្ថិតិនៃការចូលលេងរបស់ Harry Kane គឺមានចំនួន ២៤៥២ នាទី ដែល ៩៣ នាទីគាត់អាចទាត់ចូលទីបាន ១ គ្រាប់។

គិតត្រឹមសប្តាហ៍ទី ៣៧នេះ Harry Kane រកបាន ២៦ គ្រាប់ហើយ ដោយនាំមុខខ្សែប្រយុទ្ធ Everton កីឡាករ Romalu Lukaku ដែលមាន ២៤ គ្រាប់ និង Alexis Sanchez របស់ក្រុមកាំភ្លើងធំ Arsenal មាន ២៣ គ្រាប់។

ការប្រកួតចុងក្រោយនេះ Kane ត្រូវតែព្យាយាមរកគ្រាប់បាល់បន្ថែមទៀតប្រសិនបើរូបគេចង់មានសុវត្ថិភាពក្នុងការឈ្នះពានស្បែកជើងមាសឆ្នាំនេះ ស្របពេលដែល Lukaku និង Sanchez មិនបណ្តោយឲ្យឱកាសរបស់ពួកគេ កាន់តែឃ្លាតឆ្ងាយឡើយ។

មតិយោបល់