ព័ត៌មានកីឡា

Chelsea ចាប់ផ្តើមចាយលុយធំ ប្រជែងបីសាចក្រហម

ក្តីសុបិន Premire League និង FA Cup បានខិតជិតមកដល់ហើយម្រាប់ Chelsea ខណ:តោខៀវនេះកំពុងត្រៀមចំណាយលុយធំក្នុងការនាំយកកីឡាករមកបន្ថែមនៅរដូវកាលក្រោយ។

ទឹកប្រាក់ដ៏សម្បើមរហូតដល់ទៅ ៧០លានផោន ត្រូវបានលោក Antonie Conte គ្រូបង្វឹករបស់ក្រុមតោខៀវ Chelsea យកទៅប្រជែងបីសាចក្រហម Manchester United ក្នុងការនាំយកកីឡាករ Marco Reus ពីក្រុម Dortmund។ ក្រុម Chelsea និងព្យាយាមនាំយកគីឡាករអាល្លឺម៉ង់វ័យ២៧ឆ្នាំរូបនេះមកកាន់ក្លឹប ព្រោះថា Reus គឺជាគោលដៅមួយក្នុងចំណោមគោលដៅជាច្រើនដែល Chelseaចង់បាន។

ក៏ប៉ុន្តែ វាហាក់ដូចជាលំបាកបន្តិចសម្រាប់ Chelseaព្រោះថា ក្រុមបីសាចក្រហម Manchester United គឺជាគូប្រជែងយ៉ាងសំខាន់ក្នុងការតាមប្រមាញ់ Marco Reus ស្របពេលដែល Arsenal និង Liverpool ក៏កំពុងតាមប្រមាញ់ Reus ដូចគ្នា។
យ៉ាងណាវិញ នៅពុំទាន់បានទទួលព័ត៌មាន ជាផ្លូវការណ៍នៅឡើយទេ ពី Dortmund ក្នុងការលក់ ឬទុក Marco Reus តែភាគរយនៃការចាកចេញរបស់ Reus ខ្ពស់ណាស់នឹងចាកចេញពី Dortmund៕

មតិយោបល់