ព័ត៌មានកីឡា

Oscar ចង់ចាកចេញពីចិន ត្រឡប់មកលីគអឺរ៉ុបវិញ

ខ្សែបម្រើប្រយុទ្ធប្រេស៊ីល Oscar កំពុងតែរកច្រកចាក​ចេញពីប្រទេសចិន ដើម្បីវិលមកកាន់លីគអឺរ៉ុបវិញ ក្រោយ​ពីការទៅប្រកបអាជីពប៉ុន្មានឆ្នាំនៅលើទឹកដីចិន មិនទទួលបានលទ្ធផល ជាវិជ្ជមានឡើយ។

ការសម្រចចិត្ត ចង់មកកាន់លីគអឺរ៉ុបវិញ របស់ Oscar ប្រហែលជាការគិតត្រូវរបស់កីឡាកររូនេះហើយ ព្រោះថា គម្រូមិត្តរួមជាតិរបស់កីឡាកររូបនេះ Poulinho មកកាន់ Barcelona បានធ្វើឲ្យកេរ្តិ៍ឈ្មោះរបស់គេមានការរីកសាយ​ភាយ ជាងនៅចិន។ ជាក់ស្តែងណាស់ បើតាមការចុះផ្សាយរបស់ Talk Sports បានឲ្យដឹងថា Oscar នឹងចាកចេញពីចិន នៅខែមករាខាងមុខនេះ ដើម្បី​វិលមកអឺរ៉ុបវិញ​។ Oscar ថ្វីបើទទួលបានប្រាក់ឈ្នួល ៤០ម៉ឺនផោន ក្នុង១សប្តាហ៍នៅក្រុម Shanghai SIPG ក៍ដោយ តែកីឡាកររូបនេះ មិនសប្បាយចិត្តឡើយ ព្រោះថា​ប្រជាប្រិយភាពរបស់កីឡាកររូបនេះ មានការធ្លាក់ចុះយ៉ាងខ្លាំង ។

ម្យ៉ាងវិញទៀត ការលេងនៅ​លីគចិន គឺមិនមានវិវត្តន៍ឡើយ សម្រាប់ Oscar ព្រោះថា ប្រព័ន្ធលេង, សមត្ថភាពកីឡាករ, និងការប្រកួតខុសគ្នាឆ្ងាយណាស់ ពីនៅអឺរ៉ុប។ ជាងនេះទៅទៀត Oscar នៅក្មេងនៅឡើយ ដែលតម្រូវឲ្យ​រូបគេត្រូវកសាងកេរ្តិ៍ឈ្មោះ ក្នុងពិភពបាល់ទាត់សិន ខណ:ការទៅលេងនៅចិន សម្រាប់តែកីឡាករវ័យជ្រេ ប៉ុណ្ណោះ និងនៅអឺរ៉ុបលែងត្រូវការ។ ដូច្នេះហើយ Oscar តរូវការផ្លាស់មកលេង នៅអឺរ៉ុបវិញ ទើបជាកន្លែងដ៍ប្រសើរសម្រាប់​រូបគេ ជាក់ស្តែងដូចជាមិត្តរួមជំនាន់របស់គេ Neymar កំពុងតែសាងភាពល្បីល្បាញយ៉ាងខ្លាំង នៅក្នុងពិភពបាល់​ទាត់។

បន្ថែមលើនេះ Oscar ក៍ជាទីចាប់អារម្មណ៍របស់ក្លិបធំៗ នៅអឺរ៉ុបជាច្រើន ដូចជា Inter Milan, Juventus និង Atletico Madrid ជាដើម ដែលសុទ្ធសឹងចង់បានកីឡាកររូបនេះ។ ហេតុនេះហើយ Oscar ច្បាស់ណាស់ថា នឹងវិលតរឡប់មកកាន់អឺរ៉ុបវិញ ខណ:ក្រុមជាច្រើនកំពុង​ស្វាគមន៍ កីឡាករវ័យ ២៦ឆ្នាំប្រេស៊ីលរូបនេះ។

មតិយោបល់