ព័ត៌មានកីឡា

មិនគួរឲ្យជឿថា Atletico Madrid ប្រជែងយក Morata ដែរ

Atletico Madrid កំពុងតែចាប់អារម្មណ៍ ក្នុងការប្រជែងយក Alvaro Morata ពី Real Madrid នៅរដូវកាលក្រោយនេះ។

Morata កាន់តែទទួលបាននូវការចាប់អារម្មណ៍យ៉ាងច្រើនពីសំណាក់ក្លឹបធំៗ ដូចជា Manchester United, Chelsea ហើយថ្មីៗនេះគឺក្លឹបក្បែរខាង AtleticoMadrid។

ការចង់បាន Morata ពីសំណាក់ Atletico Madrid បន្ទាប់ពីលោក Diego Simeon បានខ្សឹបប្រាប់ Morata នៅអំឡុងការប្រកួត Champion League ថាAtletico Madrid បើកទ្វារទទួល រូបគេគ្រប់ពេល។

ជាការពិតណាស់ Atletico Madrid កំពុងរកខ្សែប្រយុទ្ធថ្មីមកជំនួស Griezmann ដែលនឹងចាកចេញនៅរដូវក្តៅខាងមុខនេះ ស្របពេលដែល ខ្សែប្រយុទ្ធសាកសមតំណែងនេះ មានតែ Alvaro Morata ប៉ុណ្ណោះ។

ក៏ប៉ុន្តែ បើទោះបីជាយ៉ាងនេះក្តី Morata.នៅមិនទាន់សម្រេចចិត្តនៅឡើយទេ ព្រោះ Morata កំពុងជាប់ប្រកួតយ៉ាងសំខាន់នៅក្នុងពានរង្វាន់២គឺ Champion League និង Laligaដែលទាមទារឲ្យខ្សែប្រយុទ្ធអេស្ប៉ាញរូបនេះ ត្រូវប្រឹងប្រែងបន្តសិន៕

មតិយោបល់