ព័ត៌មានកីឡា

ខ្សែប្រយុទ្ធ ៣រូបដែលបីសាចក្រហម ត្រៀមយកមកជំនួស Zlatan Ibrahimovic

The Sun បានបង្ហាញនូវខ្សែប្រយុទ្ធ ៣រូបដែល Manchester United គួរតែយកមកជំនួសកន្លែងរបស់ Zlatan Ibrahimovic។

បន្ទាប់ពីកុងត្រាថ្មី របស់ខ្សែប្រយុទ្ធវ័យចំណាស់ Zlatan Ibrahimovic មិនទាន់ទទួលលទ្ធផលជាផ្លែផ្កានៅឡើយនោះ The Sun បានឲ្យដឹងថា ក្រៅពី Zlatan ក្រុមបីសាចក្រហម គួរតែទិញយកនូវខ្សែប្រយុទ្ធ ៣រូបមកចូលរួមជាមួយក្លឹបក៏ដូចជាជំនួសកន្លែងរបស់ Zlatan Ibrahimovic ផងដែរ។

ខ្សែប្រយុទ្ធទាំង៣នោះគឺ Antonie Griezman, Romelu Lukaku និង Sergio Aguero។ ក៏ប៉ុន្តែ Manchester United ទទួលបាននូវខ្សែប្រយុទ្ធបារាំង Antonie Griezmann រួចហើយ បន្ទាប់ពីកីឡាកររូបនេះយល់ព្រមមកកាន់បីសាចក្រហម ក្នុងតម្លៃខ្លួនខ្ពស់ជាងគេ នៅ Premire League។

ចំណែក Romelu Lukaku វិញ ប្រហែលជាមិនទាន់ច្បាស់ថាMan Utd ទិញយកមក Old Trafone នៅឡើយទេ ស្របពេលដែល Sergio Aguero មិនចង់ធ្វើមិត្តរួមក្រុមរបស់កីឡាករនៅ Manchester United។ នេះគ្រាន់ជាការបង្ហាញឲ្យដឹងរបស់ The Sunប៉ុណ្ណោះ យើងនៅមិនទាន់ដឹងថា Manchester United ពិតជាទិញកីឡាករខ្សែប្រយុទ្ធច្រើនបែបនេះមកជំនួស Zlatan Ibrahimovic នៅឡើយទេ ស្របពេលដែល Manchester United ទទួលបានផលវិជ្ជមានក្នុងការនាំយក Antonie Griezmann និង James Rodriguez មកកាន់ Old Traffone និង Alvaro Morata កំពុងចរចារ៕

មតិយោបល់