ព័ត៌មានកីឡា

Owen ថ្មីកំពុងចាប់កំណើតនៅ Man Utd

អតីតខ្សែការពារដ៍ឆ្នើមរបស់ក្រុម បីសាចក្រហម Manchester United លោក Rio Ferdinand បានឲ្យដឹងថា ខ្សែប្រយុទ្ធវ័យក្មេង Marcus Rashford ដែលកំពុងលេងឲ្យក្រុម Man Utd នាពេលបច្ចុប្បន្ននេះ មានសមត្ថភាពប្រហាក់ប្រហែលនឹង ខ្សែប្រយុទ្ធអង់គ្លេសដ៍ឆ្នើម Michael Owen ។

បើតាម Talk Sports បានឲ្យដឹងថា ខ្សែការពារ Rio Ferdinand ពិតជាមានការពេញចិត្តយ៉ាងខ្លាំង ចំពោះសមត្ថភាពរបស់ Marcus Rashford នាពេលនេះ។ ក្នុងនោះដែរ​ Ferdinand បានឲ្យដឹងថា នៅពេលគាត់បានមើល Rashford លេងម្តងៗ​ លោកតែងតែស្រមៃ ទៅដល់អតីតមិត្តរួមក្រុមជម្រើស ជាតិអង់គ្លេស​ Michael Owen​ ។

ខ្សែការពារដ៍មានប្រជាប្រិយភាព រូបនេះ បានឲ្យដឹងបន្ថែមទៀតថា ថ្វីបើ Rashford មិនទាន់ទទួល​បានពានរង្វាន់ណាមួយដូច Owen មែន តែសមត្ថភាពរបស់កីឡាករវ័យក្មេងរូបនេះ ច្បាស់ណាស់ថារូបគេនឹងអាចធ្វើបាន ក្នុងពេលឆាប់ៗនេះ ហើយប្រហែលជាប្រសើរជាង Owen ផងមិនដឹង។ យ៉ាងណាវិញ Ferdinand មិនទាន់ហ៊នប្រៀបធៀប Rashford ជាមួយនឹង Wayne Rooney និង David Beckham ឡើយ ព្រោះថា កីឡាករវ័យក្មេងរូបនេះ​ សមត្ថភាព នៅមានកម្រិតនៅឡើយ។

គួរបញ្ជាក់ផងដែរថា Michael Owen ជាអតីតខ្សែប្រយុទ្ធជម្រើសជាតិអង់គ្លេស ខណ:ក្រុមដែលរូបគេទទួលបានជោគជ័យនោះគឺ​​ ហង្សក្រហម Liverpool មុននឹងផ្លាស់ទៅកាន់ Real Madrid និងត្រឡប់មក Man Utd វិញ។

មតិយោបល់