ក្រុមបីសាចក្រហម Manchester United បានពន្យាពេលក្នុងការបន្តកុងត្រាថ្មី ដល់លោក Jose Mourinho បន្ទាប់ពីការដឹកនាំរបស់អ្នកចាត់ការជនជាតិ ព័រទុយហ្គាល់រូបនេះ មួយរយៈចុងក្រោយ ហាក់មិនសូវប្រសើរឡើយ។
បើតាមការចុះផ្សាយ របស់ The Mirror បានឲ្យដឹងថា Man Utd កំពុងតែមើលការដឹកនាំរបស់លោក Jose Mourinho នៅប៉ុន្មានខែទៀតសិន មុននឹងឈានដល់ការបន្តកុងត្រាថ្មី។ ជាការពិតណាស់ ២ប្រកួតចុងក្រោយនេះ ក្រុមបីសាចក្រហម Manchester United បានរងបរាជ័យក្នុងដីខ្លួនឯង ក្រោមស្នាដៃក្រុម Manchester City និងបន្តទៅស្នើក្នុងដីក្រុម Leicester City ដែលទទួលបានកាតក្រហម១ ទៅហើយនោះបែរជាអាច វាយបកតាមស្មើវិញនោះ។
ក្នុងនោះដែរ លោក Mourinho កាលពីមួយរយៈមុន ត្រូវបានទម្លាយឲ្យដឹងថា លោកនឹងបន្តកុងត្រាថ្មីជាមួយក្រុម Man Utd ក្នុងពេលឆាប់ៗនេះដែលធ្វើឲ្យក្លាយជាអ្នកចាត់ការមួយរូប ដែលមានតម្លៃពលកម្មខ្ពស់។ ក៍ប៉ុន្តែ ដោយសារតែមួយរយៈចុងក្រោយនេះ ដឹកនាំ Man Utd ហាក់មិនសូវល្អដូចមុនឡើយ ជាពិសេសនោះ គឺការធ្វើឲ្យក្រុម Man Utd កាន់តែអស់ឱកាស ក្នុងការប្រជែងពាន Premier League នោះ បានធ្វើឲ្យក្លិប ត្រូវរង់ចាំតាមដានការដឹកនាំរបស់លោក Jose Mourinho បន្តទៀត មុននឹងឈានដល់ការបន្តកុងត្រាថ្មីនោះ។
ដូច្នេះហើយ លោក Jose Mourinho អនាគត់របស់អ្នកចាត់ការរូបនេះ នឹងមិនច្បាស់ឡើយ ជាមួយក្រុមបីសាចក្រហម Manchester United ប្រសិនបើការដឹកនាំរបស់លោក នៅតែមិនទាន់មានផ្លែផ្កាទេនោះ លោក Jose Mourinho អាចនឹងត្រូវចាកចេញពី Old Trafford ។
មតិយោបល់