ក្រោយពីបញ្ចប់នូវពាក្យចរចាមអារាមជាច្រើនទាក់ទងនឹង ការចាកចេញរបស់ខ្សែប្រយុទ្ធ Alexis Sanchez ក្រុម Arsenal បានបញ្ចប់នូវពត៌មាននេះ តាមរយៈការចុះកុងត្រាថ្មីដល់ខ្សែប្រយុទ្ធឈីលីរូបនេះ។
បើតាមការចុះផ្សាយ របស់ Goal បានឲ្យដឹងថា ដើម្បីលួងចិត្ត Alexis Sanchez ឲ្យបន្តនៅជាមួយក្លិប លោក Arsene Wenger បានសម្រេច បន្ថែមនូវទឹកប្រាក់ប្រចាំសប្តាហ៍ រហូតដល់ទៅ ១២៥០០០ផោន បន្ថែមទៀត ដល់ខ្សែប្រយុទ្ធឆ្នើមរូបនេះ។ ជាការពិតណាស់ សរុបមកទល់នឹងពេលពេលនេះ Sanchez បានទទួលប្រាក់ប្រចាំសប្តាហ៍ខ្ពស់បំផុត ប្រចាំក្លិប ដែលមានរហូតដល់ទៅ ៤០០០០០ផោនក្និង ១សប្តាហ៍។
នេះគឺជា ការចុះកុងត្រាថ្មីមួយ ដែលក្រុមកាំភ្លើងធំ Arsenal បានផ្តល់ប្រាក់សប្តាហ៍ខ្ពស់ មិនធ្លាប់មានបែបនេះ។ ម្យ៉ាងវិញទៀត នៅក្នុងពេលតំណាលគ្នានេះដែរ ក្លិប បានទិញយកខ្សែប្រយុទ្ធឆ្នើមរបស់បារាំង កីឡាករ Alexandre Lacazette ពីក្រុម Lyon ក្នុងតម្លៃ ៤៦,៥ លានផោន ដើម្បីមកចាប់ដៃគូ ជាមួយនឹង Sanchez នៅរដូវកាលក្រោយនេះ។
ដូច្នេះហើយ Alexis Sanchez នឹងបន្តនៅជាមួយក្រុម Arsenal នៅរដូវកាលក្រោយទៀត ខណះរូបគេ ត្រូវចាប់ដៃគូថ្មីជាមួយខ្សែប្រយុទ្ធចំណូលថ្មី Alexandre Lacazette ជំនួសខ្សែប្រយុទ្ធដៃគូចាស់ Oliver Giroud ដែលបានចាកចេញទៅកាន់ក្រុម Everton ។ ចាំមើលថា តើនៅរដូវកាលក្រោយនេះ Arsenal និងមានការប្រែប្រួលកម្រិតណា ខណះពេលដែលក្លិបមួយនេះចំណាយលុយយ៉ាងច្រើនសន្ធឹកសន្ធាប់ ក្នុងការទិញ និងរក្សាកីឡាករ នៅក្នុងក្លិប។
មតិយោបល់