ក្រុមជម្រើសជាតិនារីកម្ពុជាអាយុក្រោម ១៥ ឆ្នាំ នឹងត្រូវបន្តការប្រកួតលើកទី២របស់ខ្លួនដោយត្រូវជួប ក្រុមជម្រើសជាតិនារីហ្វីលីពីនអាយុក្រោម ១៥ ឆ្នាំ វេលាម៉ោង ០៦និង៣០ នាទីល្ងាច នៅថ្ងៃទី ១១ ខែ ឧសភា ឆ្នាំ ២០១៧ នេះ នៅលើកីឡដ្ឋាន KM16 Stadium ក្នុងពានរង្វាន់ AFF U15 GIRLS’ CHAMPIONSHIP 2017 ដែលឡាវធ្វើជាម្ចាស់ផ្ទះ។
ក្រុមទាំង ២ សុទ្ធតែឈ្នះដូចគ្នាកាលពីប្រកួតលើកទី១ សម្រាប់ក្រុមជម្រើសជាតិនារីកម្ពុជាអាយុក្រោម ១៥ ឆ្នាំ បានយកឈ្នះ ក្រុមជម្រើសជាតិនារីសិង្ហបុរីអាយុក្រោម ១៥ ឆ្នាំ ដោយលទ្ធផល ២ ទល់ ១ និងឈរនៅចំណាត់ថ្នាក់លេខ ២ នៅក្នុងពូល B ស្របពេលដែលក្រុម ជម្រើសជាតិនារីហ្វីលីពីន វិញក៏បានយកឈ្នះ ជម្រើសជាតិនារីនារី ឥណ្ឌូនេសុី ដោយលទ្ធផល ២ ទល់ ០ ឈរកំពូលតារាង នៃពូល B។
នៅក្នុងពូល B រួមជាមួយ ៤ ប្រទេសផ្សេងទៀតដូចជាក្រុមជម្រើសជាតិនារីអាយុក្រោម ១៥ឆ្នាំ ឥណ្ឌូនេសុី, សិង្ហបុរី និង ហ្វីលីពីន៕
មតិយោបល់