ក្រុមSwansea City នៅមិនទាន់រួចខ្លួននៅឡើយទេ ពីតំបន់ដែលត្រូវកាត់ចោលថ្វីត្បិត ពួកគេបានយកឈ្នះ ២-០លើក្រុម Sunderland កាលពីយប់មិញក្តី។
Premire League នៅសល់ ១សប្តាហ៍ទៀត នឹងត្រូវបញ្ចប់រដូវកាល ២០១៦-២០១៧ហើយ ស្របពេលដែលក្រុមកំពូលតារាង និងក្រុមបាតតារាងទាំងអស់កំពុងមមាញឹកស្វែងរកជ័យជំនះរៀងៗខ្លួន។ Swansea City ហាក់មិនទាន់មានសុវត្ថិភាពនៅឡើយទេសម្រាប់រក្សាតំណែង Premire League នៅរដូវកាលក្រោយទៀត។ ក្រោយពីឈ្នះ Sunderland ២-០យប់មិញ Swansea ស្ថិតនៅចំណាត់ថ្នាក់ទី ១៧ក្នុងតារាងមាន ៣៨ពិន្ទុខណះក្រុមCrysla Palace មាន ៣៨ពិន្ទុដូចគ្នាឈរលេខរៀងទី ១៦និង Hull City មាន ៣៤ពិន្ទុឈរលេខរៀងទី ១៨ ហើយមាន ១ប្រកួតក្នុងដៃ។ Swansea ហាក់មានសង្ឃឹមច្រើនក្នុងការរក្សាតំណែងនៅ Premire League ព្រោះដៃគូប្រជែងរបស់ពួកគេ Crystal Palace និង Hull City ត្រូវជួបគ្នានៅយប់នេះ។
ប្រកួតចុងក្រោយរបស់ Swansea នឹងត្រូវបើកទ្វារទទួលក្រុម West Brom ស្របពេលដែល Hull City ទទួលក្រុម Tottenham និង Crystal Palace ទៅផ្ទះបីសាចក្រហម Manchester United។
មតិយោបល់