ព័ត៌មានកីឡា

អ្នកគាំទ្រ Man Utd ចាប់ផ្តើមមិនពេញចិត្ត Rashford

ក្រុមអ្នកគាំទ្រ ក្លិបបាល់ទាត់បីសាចក្រហម Manchester United បានចាប់ផ្តើមមិនពេញចិត្តចំពោះទម្រង់លេងរបស់​ខ្សែប្រយុទ្ធវ័យក្មេងអង់គ្លេស Marcus Rashford យ៉ាងខ្លាំង ចំពោះការចាប់ផ្តើមរដូវកាលថ្មីនេះ។

នេះបើតាមការចុះផ្សាយរបស់ Manchester Evening News បានឲ្យដឹងថា ក្រោយពីប្រកួតស្មើគ្នា ២-២ ជាមួយក្រុម Leicester City កន្លងមក បានធ្វើឲ្យ​អ្នកគាំទ្រជាច្រើន ធ្វើការរិះគន់មកលើ កីឡាករ Marcus Rashford យ៉ាងខ្លាំង។ ចំណុចដែលបង្កឲ្យមានការរិះគន់នេះ ដោយសារតែ Rashford បានធ្វើឲ្យរបូតគ្រាប់បាល់ ១គ្រាប់នៅ ២០នាទីចុងក្រោយ ដែលជាការបញ្ជូនយ៉ាងស្អាតពី Romelu Lukaku ។ យ៉ាងណាវិញនោះ អ្នកគាំទ្រ ក្រុម​បីសាចក្រហម មិនត្រឹមរិះគន់ មកលើ Rashford ក្នុងការប្រកួតនេះតែមួយឡើយ ដោយពួកគេបាន​ លើកឡើងពីការលេងរបស់​ Rashford នាពេលកន្លងមកនេះថា មិនដូចរដូវកាលមុនឡើយ។

ជាក់ស្តែងណាស់ Rashford ហាក់ដូចជាធ្លាក់ទម្រង់លេង​ជាងមុន ថ្វីបើ Rashford នៅតែអាចរកគ្រាប់បាល់បាន​មែន តែការរក្សាចង្វាក់លេងរបស់កីឡាករវ័យក្មេងអង់គ្លេស​មួយនេះ ហាក់ដូចជាយឺតខ្លាំងណាស់។ ក៍ប៉ុន្តែទាក់ទងនឹង​ការរិះគន់នេះ លោក Jose Mourinho បានឲ្យដឹងថា អ្នកគាំទ្រមួយចំនួន នៅមានចរិតកូនក្មេងនៅឡើយ ដែលមិនទាន់យល់ច្បាស់ពីបាល់ទាត់ ដោយចាញ់ ឬស្មើពួកគាត់រិគន់ បែបនេះបែបនោះ តែបើឈ្នះវិញ សរសើរដាច់មាត់ចោក។ លោក Mourinho ក៍បានបន្ថែមឲ្យដឹងទៀតថា មិនត្រឹមអ្នកគាំទ្រឡើយ សូម្បី​កីឡាករមួយចំនួនក៍មានចារិកកូនក្មេងដែរ ជាក់ដូចជា Rashford ជាដើម គាត់នៅពុំទាន់មានការសម្រេចចិត្តខ្ពស់នៅឡើយទេ។

ដូច្នេះហើយ អ្នកគាំទ្រភាគច្រើន មិនពេញចិត្ត ចំពោះទម្រងលេង របស់ Marcus Rashford នៅរដូវកាលនេះ តាំងពីដើមរដូវកន្លងមក។

មតិយោបល់