ព័ត៌មានកីឡា

ព្រះខ័នរាជស្វាយរៀង យកឈ្នះ អាសុីអឹរ៉ុបយូណាយធីត ៤ទល់៣

ការប្រកួតពានរង្វាន់លីគកំពូលកម្ពុជារដូវកាល ២០១៧ ក្នុងជំនួបសប្តាហ៍ទី ១១ ដោយក្លិបបាល់ទាត់ ព្រះខ័នរាជស្វាយរៀង បានយកឈ្នះ ក្លិបបាល់ទាត់ អាសុីអឹរ៉ុបយូណាយធីត ដោយលទ្ធផល​ ៤ទល់៣ លើកីឡដ្ឋានស្វាយរៀង កាលពីថ្ងៃ សៅរ៍ ទី ១៣ កន្លងទៅ។

ជ័យជម្នះនេះធ្វើឲ្យ ព្រះខ័នរាជស្វាយរៀង​ ទទួលបាន ៣ពិន្ទុ បន្ថែមទៀត នៅរក្សាតំណែងលេខ១ ក្នុងលីគដដែល ខណ: អាសុីអឹរ៉ុបយូណាយធីត បាត់បង់ ៣ពិន្ទុ រៀបនិងធ្លាក់ទៅតំបន់កាត់ចោល៕

មតិយោបល់