ព័ត៌មានកីឡា

សុីម៉ាក់ និង ភ្នំពេញក្រោន ចែកគ្នាម្នាក់១ពិន្ទុ

នៅម៉ោង ៦ល្ងាច ថ្ងៃអាទិត្យ ទី ១៤ ខែ ឧសភា ឆ្នាំ ២០១៧ ម្សិលមិញ ក្លិបមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា ហៅកាត់ សុីម៉ាក់ បានប្រកួតស្មើជាមួយ ក្លិបភ្នំពេញក្រោន ដោយលទ្ធផល ២ទល់២ ក្នុងជំនួបសប្តាហ៍ទី ១១ នៃលីគកំពូលកម្ពុជា រដូវកាល ២០១៧ នៅកីឡដ្ឋានកងយោធពលខេមរភូមិន្ទ (ស្តាតចាស់)។

ក្រុមម្ចាស់ផ្ទះ សុីម៉ាក់ រកបាន ២គ្រាប់ ដោយកីឡាករ MICHAEL TUTU នៅនាទីទី ៤៤ និងការទាត់បាល់ ១១ម៉ែត្រ របស់កីឡាករ ANDREW នៅនាទីទី ៨៩ ស្របពេល ក្រុមភ្ញៀវ ភ្នំពេញ​ក្រោន BOOYSEN ក្នុងនាទីទី ៣៥ និង ១គ្រាប់ ជិតចប់វគ្គទី២ ពីសំណាក់កីឡាករ កែវ សុខងន នាទី ៩០+២ ទៅហើយ។

ចប់ការប្រកួតទាំងពីរក្រុម ចែកគ្នាបានម្នាក់ ១ពិន្ទុ ក្នុងជំនួបសប្តាហ៍ទី ១១នេះ៕

មតិយោបល់