ព័ត៌មានកីឡា

សិង្ហបុរី អាចសងសឹក មីយ៉ាន់ម៉ា បានឬអត់ល្ងាចនេះ?

ក្រុមបាល់ទាត់យុវជនអាយុក្រោម១៦ឆ្នាំសិង្ហបុរី នឹងត្រូវប្រកួតជាមួយ U16មីយ៉ាន់ម៉ា ល្ងាចនេះម៉ោង៦:៣០នាទី នៅពហុកីឡដ្ឋានជាតិអូឡាំពិក ក្នុងវគ្គចែកពូលពានរង្វាន់ AFF U16 Championship ឆ្នាំ២០១៦។

សិង្ហបុរី បានចាញ់មីយ៉ាន់ម៉ា ៣ទល់និង១ កាលពីឆ្នាំមុន ក្នុងវគ្គចែកពូល មុននឹងធ្លាក់ត្រឹមវគ្គនេះ ដោយចាញ់គម្លាត៥ពិន្ទុ បន្ទាប់ពីចប់វគ្គសន្សំពិន្ទុ។ សម្រាប់ឆ្នាំ២០១៦នេះ ប្រកួតដំបូង សិង្ហបុរី បានឈ្នះហ្វីលីពីន ៣ទល់និង១ ខណៈ មីយ៉ាន់ម៉ា បានស្មើក្រុមខ្លាំងអូស្ត្រាលី ១ទល់និង១។ ចាំមើលល្ងាចនេះ តើក្រុមណាបន្តកំណត់ត្រាមិនដែលចាញ់របស់ខ្លួន?

ថ្ងៃនេះផងដែរ វៀតណាម នឹងជួបអូស្ត្រាលី ម៉ោង៣:៣០នាទីនៅកីឡដ្ឋានស្តាតចាស់ ឯ ម៉ាឡេស៊ី នឹងប្រឈមជាមួយ ហ្វ៊ីលីពីន ពេលជាមួយគ្នា នៅពហុកីឡដ្ឋានជាតិ៕

មតិយោបល់