ព័ត៌មានកីឡា

Mourinho៖ ៥ពិន្ទុតាមពីក្រោយ Man City មិនមែនជារឿងពិបាកឡើយ

លោក Jose Mourinho បន្ទាប់ពីដឹកនាំក្រុម ឈ្នះ Tottenham បានប្រាប់ ESPN reports ថា ឱកាសឈ្នះពាន Premier League របស់ បីសាចក្រហម​ មិនទាន់អស់ឡើយ ព្រោះថា ៥ពិន្ទុ តាមពីក្រោយ Man City មិនមែនជារឿងពិបាកឡើយ។

ថ្វីបើ ក្រុមបីសាចក្រហម Manchester United បានយកឈ្នះក្រុមមាន់ខ្នាយមាស Tottenham Hotspur យ៉ាងវេទនាក៍ដោយ តែលោក Jose Mourinho នៅតែមានជំនឿចិត្តក្នុងការឈ្នះពាន Premier League ដដែល។ បើតាមការអះអាងរបស់លោក Jose Mourinho ក្រោយពី បញ្ចប់ការប្រកួត ដោយឈ្នះ ១-០ លើក្រុម Tottenham បានឲ្យដឹងថា Man City កំពុងតែលេងល្អយ៉ាងខ្លាំង ទាំងការប្រកួតក្នុងដី និងក្រៅដី ដែលមិនទាន់មានក្រុមណា​អាចផ្តួលបានឡើយ នាពេលកន្លងមកនេះ។​ យ៉ាងណាវិញ គ្រូបង្វឹករូបនេះ មានជំនឿយ៉ាងមុតមាំងថា បីសាចក្រហម Manchester United នៅតែអាចដណ្តើមពាននេះបាន​ព្រោះលោកគិតថា Man City នឹងមិនអាចខ្លាំងរហូតនោះឡើយ គង់តែមានការភ្លាត់ស្នៀត​នោះទេ។ ហេតុនេះហើយ លោក Jose Mourinho ចង់ឲ្យកូនក្រុមទំងអស់ ត្រូវខិតខំព្យាយាមបន្តទៀត ដើម្បីឈ្នះ Premier League បើនៅតែបន្តភ្លាត់ស្នៀត ដូចការប្រកួតមុនៗ ។​

ដូច្នេះហើយ​ លោក Jose Mourinho នឹងធ្វើឲ្យ Man Utd ឈ្នះពាន Premier League រដូវកាលនេះ ដើម្បីឲ្យស្របទៅហ្នឹងសន្យា ដែលលោកថា រដូវកាលទី២ នឹងឈ្នះពាននេះ បើទោះបីជា ត្រូវប្រឈមនឹងក្រុមខ្លាំងៗ ជាច្រើននៅអង់គ្លេស ជាពិសេស​ក្រុមកំពូលតារាង Man City ដែលកំពុងលេងឡើងជើង ដូចទឹកបាក់ទំនប់នោះ។

មតិយោបល់