ព័ត៌មានកីឡា

អាសុីអឺរ៉ុបយូណាយធីត ជ្រើសរើសយកកីឡាករម្នាក់ក្នុងចំនោម ៥ នាក់ធ្វើតេស្តថ្ងៃមុន

កាលពីប៉ុន្មានថ្ងៃមុន ក្លិបអាសុីអឺរ៉ុបយូណាយធីត បានធ្វើតេស្តជ្រើសរើសកីឡាករបរទេស ៥ នាក់ ដើម្បីយកមកជំនួសកន្លែងដែលកីឡាករចាកចេញ ហើយថ្មីៗនេះក៏ជ្រើសបានម្នាក់។

កីឡាករ Mahamed Hamzaabdel Mamed Allam (Hamza) ជាជនជាតិអេហ្ស៊ីប ត្រូវបានជ្រើសឲ្យមកចូលរួមជាមួយក្លិប ខណៈដែលរូបគេក៏ជាអតីតធ្លាប់លេងនៅ​ ក្លិបអាសុីអឺរ៉ុបយូណាយធីត ផងដែរ កាលពីរដូវកាល ២០១៤–២០១៥ និងធ្លាប់រកបាន ២ គ្រាប់ឲ្យក្រុមទៀតផង៕

មតិយោបល់