ព័ត៌មានកីឡា

Riyad Mahrez អាចចែកផ្លូវគ្នាជាមួយ Liecester City នៅរដូវកាលក្រោយ

ក្រុមជើងឯក Premire League រដូវកាលមុន ​Liecester City អាចនឹងបាត់បង់កីឡករឆ្នើម Riyad Mahrez នៅរដូវកាលក្រោយនេះ បន្ទាប់ពី Paris Saint Germain បានត្រៀមទឹកប្រាក់ប្រមាណ ៣៥លានផោន​ ដើម្បីនាំយករូបគេ ទៅកាន់ League 1 របស់បារាំង ។

ខ្សែបម្រើស្លាបវ័យ ២៦ឆ្នាំ​​ របស់ក្រុមកញ្ជ្រោងខៀវ Liecester City ធ្លាប់បាននិយាយពីមុនមកថា រូបគេចង់លេង Champion League នៅរដូវកាលក្រោយបន្តទៀត ប្រសិនបើ Liecester City មិនអាចដណ្តើមតំណែង Champion League បានទេនោះមិនអាចធានាពីអនាគត់នៅទីនេះទៀតបានឡើយ ស្របពេល Paris Saint Germain បានអន្ទង តាមប្រមាញ់ឲ្យមកចូលរួមជាមួយពួកគេនៅរដូវកាលក្រោយនេះ។

កីឡាកររូបនេះ ព្រមទៅកាន់ Paris Saint Germain ឬយ៉ាងណា នៅរដូវកាលក្រោយ បើពេលនេះ ​Liecester City បាត់បង់តំណែង Champion League ទៅហើយ៕

មតិយោបល់