Talk Sport បានបង្ហើបឲ្យដឹងថា ខ្សែបម្រើប្រយុទ្ធស្លាប Gareth Bale នឹងចាកចេញពី Real Madrid នៅរដូវក្តៅនេះមកកាន់ Premire League វិញ។
កីឡាករសញ្ជាតិវែលរូបនេះ ហាក់មិនសូវល្អប្រសើរសោះនៅរដូវកាលនេះដោយសារតែរូបគេ បានញ៉ាំញីជាមួយនឹងបញ្ហារបួសមិនចេះចប់មិនចេះហើយជាហេតុធ្វើឲ្យកីឡាករវ័យក្មេងដូចជា Lucas និង Asensio ដណ្តើមតំណែង១១នាក់របស់រូបគេ។ ជាក់ស្តែងណាស់ បើតាមការចុះផ្សាយរបស់ Talk Sport កីឡាករវ័យ ២៧ រូបនេះនិងចាកចេញទៅ Premire League វិញ ដែលជាប្រភពកំណើតនៃភាពល្បីល្បាញរបស់ខ្លួន។
ចំពោះការមកកាន់ Premire League វិញ Gareth Bale ប្រហែលជាមិនទៅចូលរួមជាមួយក្លិបចាស់របស់គេទេ (Tottenham) និងក្រុមជើងឯក Chelsea ឡើយ ។ Bale អាចនឹងមកចូលរួមជាមួយបីសាចក្រហម Manchester United ដែលកំពុងតែចំណាយលុយធំ ទិញកីឡាករឆ្នើមៗជាច្រើនរូប។
យ៉ាងណាមិញ នៅមិនទាន់ច្បាស់ការណ៍នៅឡើយទេ ព្រោះរដូវកាលដោះដូរកីឡាករមិនទាន់មកដល់ ដូច្នេះហើយ ពិត ឬមិនពិតត្រូវរង់ចាំតាមដានទាំងអស់គ្នា។



មតិយោបល់